ដោយ: វណ្ណៈ/ព្រះសីហនុ: នាវាកងទព័ជើងទឹករបស់ចក្រភពអង់គ្លេស មួយគ្រឿងឈ្មោះ HMS SPEY-(P234) បានចូលចតនៅកំពង់ផែសមុទ្រអន្តរជាតិ ក្រុងព្រះសីហនុ រយៈពេល ៥ ថ្ងៃ ចាប់ព្រឹកថ្ងៃទី១៣ដល់ ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកបដោយសុវត្តិភាព ក្នុងគោលបំណងទស្សនកិច្ចនិងរឹតចំណងមិត្តភាពរវាងកងទព័ជើងទឹក កម្ពុជានិងកងទព័ជើងទឹក ចក្រភពអង់គ្លេសផងដែរ។
មន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា ក្រៅពីទស្សនកិច្ចនិងរឹតចំណងមិត្តភាព យើងបានធ្វើលំហាត់រួមគ្នា មានលំហាត់ពន្លត់អគ្គីភយ័ ,លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងកីឡាទៀតផង។
ប្រភពដដែលបន្តរថា នាវាកងទព័ជើងទឹកចក្រភពអង់គ្លេស ឈ្មោះHMS SPEY-(P234)មានបណ្តោយ ៩០,៤ម, ទទឹង ១៣,៥ម , ជម្រៅទឹក ៤,៣ម, ទម្ងន់ផ្ទុក ២.០០០តោន, មាននាវិក ៦៧នាក់ ដែលដឹកនាំដោយ លោកវរនាវីទោ មែក ប្រោក មែន ជាមេបញ្ជាការនាវា៕/R