ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោលឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងនាយ-នាយរងនគរបាល និងពលនគរបាល ជាកម្លាំងនគរបាលជាតិ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់ ក្រសួងព័ត៌មាន នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណ វិទ្យុសម្លេងប្រជាធិបតេយ្យ ហៅ វីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ជាកំហិត ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានចាត់ទុកចំណាត់ការ សម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះថា គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ ជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ពោលគឺ ដើម្បីឲ្យកម្ពុជាទាំងមូល រួមគ្នាបំបាត់ចោល នូវព័ត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់ បង្កនូវភាពច្របូលច្របល់ និងហានិភ័យ ដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ៕/V