ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជូន អ្នកឧកញ៉ា ឧកញ៉ា របស់កម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកាជូនចំពោះរដ្ឋាភិបាលឡាវក្នុងការទិញវ៉ាក់សាំងប្រឆាំងនិងជំងឺ កូវីដ១៩ កាលពីឆ្នាំ២០២១ កន្លងទៅ។
ពិធីបំពាក់គ្រឿងឥស្សរិយយសត្រូវបានធ្វើឡើងនៅក្នុងអំឡូងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវកាលពីរសៀលថ្ងៃទី ១៣ កុម្ភៈ ២០២៣ ។
អ្នកឧកញ៉ា ឧកញ៉ាទាំង៦រូបដែលបានឧបត្ថម្ភថវិកាទិញវ៉ាកសាំងនិងសម្ភារៈបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រួមមានអ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា , ឧកញ៉ា Guy Chhay ឧកញ៉ា Ing Seav Meng និង ឧកញ៉ា លី ហុង ៕