ដោយ៖តារារិទ្ធ(ភ្នំពេញ)លោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអញ្ជើញបំពាក់នូវគ្រឿងឥស្សរិ យយសថ្នាក់ខ្ពស់បំផុតរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលមានឈ្មោះថា«ផូសៃឡានសាង»ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការជួយដល់ប្រទេសនិងប្រជាជន ឡាវ ។
ពិធីបំពាក់គ្រឿងគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីជំនួបសំដែងការគួរសមរបស់សម្តេចតេជោហ៊ុន សែន ជាលោកបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាល្ងាចថ្ងៃទី ១៣ កុម្ភៈ ២០២៣ ។
ការបំពាក់ឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ប្រទេសឡាវជូនសម្តេចតេជោ ហ៊ុន សែន គឺដើម្បីជាការដឹងគុណចំពោះសម្តេចតេជោហ៊ុនសែន បានខិតខំ ពូនជ្រុំនូវទំនាក់ទំនង ល្អរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងបានជួយដល់ប្រទេសឡាវ និង ប្រជាជនឡាវក្នុងគ្រាលំបាក ជាពិសេសក្នុងដំណាល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩សម្តេច តេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនិងការគៀងគរដល់សប្បរសជនកម្ពុជាជួយផ្តល់នូវថវិកាដ៏ច្រើនក្នុងការជួយដល់រដ្ឋាភិបាលនិងប្រជាជនឡាវដែល ជួបប្រទះនូវការលំបាកបំផុតនោះ ។
នៅក្នុងជំនួបជាមួយលោកបណ្ឌិត ថងលួន ស៊ីសូលីត លោកប្រធានាធិបតីឡាវបានមានប្រសាសន៍ សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានឆ្លើយតបតាមការអញ្ជើញដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាពេលនេះ ។ លោកប្រធានាធិបតីឡាវតាមរយៈ សម្តេចតេជោនាយករដ្ឋមន្រ្តីសូមគោរពយាងព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីវៀងច័ន្ទតាមពេលវេលាដ៏សមស្រប នាពេលខាងមុខ។ លោកប្រធានាធិបតីបានសំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការរីកចំរើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះលោកប្រធានាធិបតីដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុតចំពោះរូបសម្តេចនិងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការកោតសរសើរចំពោះការរីកចំរើនរបស់ប្រទេស ឡាវក្រោមការដឹកនាំរបស់បក្ស និង ប្រជាជនឡាវ ។ លោកប្រធានាធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខរដ្ឋាភិបាលនៃប្រ ទេសទាំងពីរកម្ពុជាឡាវដែលឈានទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្តសម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរកម្ពុជាឡាវ ៕