ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅរសៀលថ្ងៃទី១៣ កុម្ភៈ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការ គួរសមលោកបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងជំនួបគ្នានោះលោកបណ្ឌិត Xaysomphone Phomvihane មានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ។

លោកប្រធានរដ្ឋសភាបានចាត់ទុកថាដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោទៅកាន់ប្រទេសឡាវនៅពេលនេះនឹងជួយជំរុញនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀតក្នុងនាមជាប្រទេសភូមិផងរបងជាមួយនិងជាប្រទេសដន្លងជាមួយគ្នាដែលមានប្រវត្តិដ៏យូរលង់ ណាស់មកហើយនោះ ។

លោកប្រធានរដ្ឋសភាបានផ្ញាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃព្រះរាជា ណាចក្រកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះលោកប្រធានសភាឡាវដែលបានទទួលជួបធ្វើកិច្ចសន្ទនាជាមួយសម្តេច។ សម្តេច តេជោ ហ៊ុន សែនចាត់ ទុកថាដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសឡាវនៅពេលនេះនិងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត។ សម្តេចតេជោមានប្រសាសន៍អរគុណចំពោះស្ថាប័ននិតិប្រតិបត្តិឡាវដែលបានគាំទ្រដល់រដ្ឋាភិបាលឡាវក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានាក្នុងការរួមចំណែកជួយដល់ការ ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ៕