​ប្រកាស​ផ្ទេរ​និង​ចូលកាន់​មុខតំណែង​ប្រធាន​ព​ន្ឋ​នាគា​ខេត្តកំពង់ស្ពឺ​

965
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ពិធី​ប្រកាស​ផ្ទេរ​ចូលកាន់​មុខតំណែង​ប្រធាន​ព​ន្ឋ​នាគា​ខេត្តកំពង់ស្ពឺ​ក្រោម​អធិបតីភាព​លោក​ប៉ាវ​ហមផាន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​មន្ត្រីរាជការ​ជំវិញ​ខេត្តកំពង់ស្ពឺ​ប្រមាណ​២៥០​នាក់​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​បណ្ណាល័យ​ខេត្តកំពង់ស្ពឺ​។​

​ប្រធាន​ព​ន្ឋ​នាគារ​ដែល​មកកាន់​តំណែង​ជំនួស​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​ទី​២​កាក់​សាវុន​គឺ​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ទីន​វណ្ណ​នី​។​លោក​ទីន​វណ្ណ​នី​ដែល​មកកាន់​តំណែង​ជា​ប្រធាន​ព​ន្ឋ​នាគារ​ខេត្តកំពង់ស្ពឺ​បាន​ផ្តាច់​ជ្ញា​ថា​និង​គោរព​ប្រ​ត្តិ​ប​ត្តិ​ទៅតាម​ច្បាប់​ដែល​និង​ខិតខំ​បំពេញភារកិច្ច​តាម​ទួ​នាទី​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​រួមសហការ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ពង្រឹង​ការគ្រប់គ្រង​ដឹកនាំ​និង​អភិវឌ្ឃន៍​ខេត្តកំពង់ស្ពឺ​ឲ្យ​មានការ​រីកចម្រើន​ឈានឡើង​ថែមទៀត​។​

​លោក​ប៉ាវ​ហមផាន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ផ្តាំផ្ញើ​ទៅ​លោក​ប្រធាន​ព​ន្ឋ​នាគារ​ថ្មី​ថា​ត្រូវគោរព​និង​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​និង​អនុវត្តន៍​ច្បាប់​ពង្រីក​នូវ​លក្ខណៈសម្បត្តិ​អនុគ្រោះ​ថែមទៀត​។​ដោយ​ឈរលើ​មូលដ្ឋាន​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​កំពុង​ផ្លាស់ប្តូរ​ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​និ​សេវាកម្ម​។​

​លោក​បាន​បន្តថា​ក្រៅពី​ជ័យជំនះ​ដ៍​ធំធេង​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សិ​វត្តិភាព​ក្នុង​ខេត្ត​ដែល​នាំ​ឲ្យ​វិស័យសេដ្ឋកិច្ច​សង្គម​មានកា​រ​រីកចម្រើន​គួរ​ជាទី​មោទនៈ​ព្រមទាំង​ការ​អភិវឌ្ឃន៍​យ៉ាង​ឆាប់រហ័ស​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រូបវ័ន្ត​។​លោក​បាន​បន្តទៀតថា​ចំពោះ​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​ទី​២​កាក់​សាវុន​ត្រូវបាន​ឲ្យ​ទៅកាន់​តំណែង​ជា​អនុប្រធាននាយកដ្ឋាន​ស​ន្តិ​សុខ​ព​ន្ឋ​នាគារ​៕S/

​ប្រកាស​ផ្ទេរ​និង​ចូលកាន់​មុខតំណែង​ប្រធាន​ព​ន្ឋ​នាគា​ខេត្តកំពង់ស្ពឺ​


ទីតាំងផ្សាយពាណិជ្ជកម្ម