Views: 59 Post navigation លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា កំហុសរបស់សារព័ត៌មានវីអូឌី (VOD) ក្នុងពេលនេះ គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន ។ ស្ថាប័នសារព័ត៌មានណាមួយដែលបានផ្សព្វផ្សាយព័ត៌មាន ដោយធ្វើឱ្យមានការប៉ះពាល់ដល់ស្ថាប័ន អង្គភាព ឬបុគ្គលណាក្តី ហើយត្រូវបានគេធ្វើលិខិត សរសេរបំភ្លឺបកស្រាយ ហើយផ្ញើមកស្ថាប័នសារព័ត៌មាននោះ ឬមិនផ្ញើមកក្តី តែវាពាក់ពន្ធ័ដំណឹងដែលយើងបានផ្សាយ គឺត្រូវតែផ្សាយនូវខ្លឹមសារទាំងស្រុង បើមិនដូច្នេះទេ អាចប្រឈមមុខនឹងការយកអាជ្ញាបណ្ណផ្សាយ ។ នេះជាការបញ្ជាក់នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូហ្សូមកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ៕ យន្តហោះប្រយុទ្ធទំនើបF-35របស់ហូឡង់ចំនួនពីរគ្រឿងបានស្ទាក់ផ្លូវយន្តហោះយោធារុស្ស៊ីបីគ្រឿងនៅលើប្រទេសប៉ូឡូញនិងបានអមដំណើរពួកវាអោយចាកចេញពីដែន អាកាសរបស់ប្រទេសជាសមាជិកអង្គការណាតូមួយនេះ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិហូឡង់កាលពីយប់ថ្ងៃចន្ទ។