ឆ្នាំជូត

 

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖អ្នកកើតឆ្នាំកណ្តុរក្នុង ខែ កុម្ភៈ នេះដួងរាសីល្អជាមធ្យម ហើយបញ្ហាល្អ និង អាក្រក់យាយីខ្លះៗកើតឡើង តែក៏ពុំមានបញ្ហាអ្វីរហូតទប់ទល់មិនជាប់នោះដែរ។

-កិច្ចការងារ៖ការប្រកបការងារគឺងាយមានបញ្ហា និង កើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

 

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំគោ ដោយសារឥទ្ធិពលនៃ ខែ កុម្ភៈ ជា ខែ ដួងរាសីស្រុតចុះ និងផ្គួបផ្សំជាមួយអំឡុងពេលតភ្ជាប់រវាងដួងរាសីឆ្នាំស្រុតចុះនិងដួងរាសីឆ្នាំល្អជាមធ្យមទៀតនោះ ដំណើរជីវិតរបស់លោកអ្នកតែងលេចចេញបាតុភាពមិនល្អខ្លះៗយាយី ធ្វើឱ្យពុំសូវសុខស្រួលចិត្តប៉ុន្មានឡើយ។

-កិច្ចការងារ៖ថ្ងៃនេះដែរបើលោកអ្នកប្រកបការងារអ្វីចៅហ្វាយនាយឆាប់មើលឃើញ និងតែងអាណិតស្រឡាញ់ចូលចិត្តជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញផ្លូវឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។

បញ្ហាស្នេហា៖គូស្នេហ៍ប្រុសស្រីមានការនឹករលឹក និង ប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងអាក្រក់ ឬក៏បានស្តាប់រឿងរាវដែលមិនសប្បាយចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យមើលគ្រប់ជ្រុងជ្រោយពីព្រោះថារឿងរាវខ្លះជាការកុហកបោកប្រាស់តែប៉ុណ្ណោះ ។

-កិច្ចការងារ៖ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំទន្សាយនៅ ខែ កុម្ភៈនេះដួងរាសីធ្លាក់ស្រុតចុះ  ម្ល៉ោះហើយបើមានការចង់បណ្តាក់ទុនឬធ្វើអ្វីមួយគប្បីប្រយ័ត្នប្រយែងពីព្រោះថាងាយធ្លាក់ក្នុងគ្រោះយាយីជាងសព្វមួយដង។

-កិច្ចការងារ៖ទាំង ស្រ្តី បុរស ទោះលោកអ្នកប្រកបការងារអ្វីក៏ដោយ ក៏អាចទទួលបានផលសម្រេចតាមបំណងប្រាថ្នាសឹងទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិមិត្តជួយជ្រោមជ្រែងទៀតផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញមិនថាផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់ផង។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕

 

ឆ្នាំរោង

 

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំរោងនៅខែកុម្ភៈនេះដួងរាសីល្អជាមធ្យម ហើយការរស់នៅមានល្អខ្លះ អាក្រក់ខ្លះ តែដំណើរជីវិតរលូនល្អដដែលទេ។សម្រាប់ស្រ្តីកើតនៅឆ្នាំ ១៩៥២និងបុរសកើតឆ្នាំ ១៩៨៨ត្រូវប្រយ័ត្នប្រយែងរឿងប្រាក់កាស និងសុខភាពបន្តិច។

-កិច្ចការងារ៖ការប្រកបការងារមានការលូតលាស់ និង ហុចផ្លែផ្កាឱ្យឃើញឆាប់រហ័សថែមទៀត ។

អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬ បើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និង ផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំម្សាញ់នៅខែនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យ

មានរឿងរាវរាំងស្ទះ និងមានបញ្ហារកាំចិត្តច្រើន។

-កិច្ចការងារ៖ការប្រកបការងារមានការលូតលាស់យឺត និង ពិសេសភាពស្មុគស្មាញនោះក៏មានច្រើនដែលពិបាករ៉ាប់រងផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយការលក់ដូរពេញដៃពេញជើងឡើងវិញ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំមមី

 

 ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហានានាពីព្រោះថាមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេ ប៉ុន្តែនៅជួយឱ្យទទួលជោគជ័យលឿនផង។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនទៅមុខ និង បើចង់ផ្លាស់ប្តូរការងារក៏ជាពេលវេលាល្អមួយដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅងាយជួបបញ្ហារោគជំងឺបៀតបៀនយាយីណាស់ ចូរប្រយ័ត្នបញ្ហាសុខភាព ពិសេសរឿងចំណីចំណុកតែម្តង។

-កិច្ចការងារ៖ការប្រកបការងារតែងមិនសូវចុះសម្រុងជាមួយអ្នកនៅក្បែរខ្លួនឬពីចម្ងាយក្តី ម្ល៉ោះហើយគប្បីអត់ធ្មត់ទើបប្រសើរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះ មិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មី ឬ បើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ និង ចាប់កំហុសគ្នាជាងសព្វមួយដង៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំស្វានៅខែនេះដួងរាសីស្រុតចុះខ្លាំង(ខែឆុង) ម្ល៉ោះហើយនាំឱ្យជួបនូវបញ្ហាប្រទាំងប្រទើស និងតែងប៉ះទង្គិចជាមួយអ្នកដទៃចំពោះមុខច្រើន។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបកិច្ចការងារអ្វីតែងប្រាសចាកពីបញ្ហាយាយី ពិសេសតែងទទួលជោគជ័យត្រឡប់មកវិញទៀតផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយ លោកអ្នក ត្រូវមានចិត្តត្រជាក់ ហើយដាច់ខាតមិនអាចយកកំហឹងទល់កំហល់បានឡើយ។

-កិច្ចការងារ៖ការប្រកបការងារវិញបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ទើបពុំមានបញ្ហាឧបទ្រពចង្រៃ និងរឿងរាវមិនល្អណាមួយឈានចូលយាយីកើត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ ចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកអាចមានដំណឹងអ្វីមួយឱ្យសប្បាយចិត្ត ឬ អាចទទួលការជ្រោមជ្រែងក្នុងរឿងអ្វីមួយផង ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅថ្ងៃនេះបើទោះបីដំណើរជីវិតល្អប្រសើរក្តី ប៉ុន្តែលោកអ្នកក៏កើតមានរឿងរាវសៅហ្មងផង ដូចនេះគប្បីធ្វើមិនដឹងមិនឮខ្លះក៏កាន់តែប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿន  និងបើចង់ពឹងពាក់ឱ្យអ្នកដទៃជួយក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញតូចធំមិនថាផ្លូវទឹក ផ្លូវអាកាស ឬផ្លូវគោកក្តីតែងហុចភោគផលដូចសមប្រកបជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕