ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖យន្តហោះប្រយុទ្ធទំនើបF-35របស់ហូឡង់ចំនួនពីរគ្រឿងបានស្ទាក់ផ្លូវយន្តហោះយោធារុស្ស៊ីបីគ្រឿងនៅលើប្រទេសប៉ូឡូញដើម្បីកុំអោយអោយពួកវាចូលដែនអាកាសរបស់ប្រទេសជាសមាជិកអង្គការណាតូមួយនេះ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិហូឡង់កាលពីយប់ថ្ងៃចន្ទ។
យោងសេចក្តីថ្លែងការណ៍របស់ក្រសួង«យន្តហោះមិនស្គាល់អត្តសញ្ញាណបានហោះចេញពីទីក្រុងកាលីនីនហ្ក្រាដ(Kaliningrad)សំដៅមកតំបន់ណាតូទទួលខុសត្រូវក្នុងប្រទេសប៉ូឡូញ។ក្រោយដឹងថាវាជាយន្តហោះបីគ្រឿង គឺIL-20M Coot-A មួយនិង Su-27 Flankersពីរគ្រឿង យន្តហោះF-35sរបស់ហូឡង់បានហោះអមពួកវាពីចម្ងាយនិងបានប្រគល់ភារកិច្ចហោះកៀងនេះទៅកាន់ដៃគូណាតូដទៃទៀត»។
សូមបញ្ជាក់ថា ក្រុងកាលីនីនហ្ក្រាដ ជាក្រុងឆ្នេរសមុទ្របាល់ទិចរបស់រុស្ស៊ីមួយ នៅចន្លោះប្រទេសជាសមាជិកណាតូ ប៉ូឡូញនិងលីទុយអានី។
Il-20M Coot-A ឬIlyushin Il-20Mជាយន្តហោះឈ្លបយកការណ៍របស់រុស្ស៊ី និងSu-27 Flankersជាឈ្មោះដែលអង្គការណាតូហៅសំដៅយន្តហោះប្រយុទ្ធ Sukhoi Su-28របស់រុស្ស៊ី។
ក្រសួងការពារជាតិហូឡង់បាននិយាយថា យន្តហោះ F-35sរបស់ខ្លួនប្រាំបីគ្រឿងកំពុងចតនៅប៉ូឡូញសំរាប់ខែកុម្ភៈនិងមីនា៕