ដោយះវណ្ណៈ/ព្រះសីហនុៈ សិស្សានុសិស្សគ្រប់ស្រទាប់ចាប់ពីបឋម រហូតដល់មធ្យមសិក្សា នៅខេត្តព្រះសីហនុសុទ្ធតែបានទទួលការអប់រំណែនាំ ស្តីពីនិយមន័យទិវាក្តីស្រឡាញ់ថ្ងៃ១៤កុម្ភៈពីលោកនាយក លោកគ្រូ , អ្នកគ្រូ ពេលគោរពទង់ជាតិ ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ តាមការណែនាំរបស់មន្ទីរ និងក្រសួងអប់រំយុវជននិងកីឡា។

លោកនាយក,លោកគ្រូ,អ្នកគ្រូបានលើកឡើងថា សុំឲ្យកូនៗក្មួយ ៗ យក ទិវាក្តីស្រឡាញ់១៤កុម្ភៈទៅជាការគោរព ស្រឡាញ់ លោកឪពុក,អ្នកម្តាយ, បងប្អូនញាតិមិត្ត , និងលោកគ្រូ,អ្នកគ្រូវិញ ល្អជាងដោយកុំយកទិវានេះទៅប្រព្រឹត្ត អំពើផ្តេសផ្តាសខុសសីលធម៌ សង្គម ខុសប្រពៃណីយ៍កម្ពុជា។

មាតាបីតា និងអាណាព្យាបាល សិស្សមួយចំនួនបានលើកឡើងថា ទិវានៃក្តីស្រឡាញ់ នាឆ្នាំ២០២៣នេះពិតជាជោគជយ័ ដ៏ធំធេងចំពោះវិសយ័អប់រំកម្ពុជា ពួកគាត់សង្ឃឹមថា ទិវាក្តីស្រឡាញ់ឆ្នាំ២០២៣នេះ កូនៗរបស់ពួកគាត់ប្រាកដជា យល់ពីខ្លឹមសារ ទិវាក្តីស្រឡាញ់ ហើយពួកគាត់ក៏ផ្តើមមានកម្មវិធី ជួបជុំសប្បាយៗជាមួយក្រុមគ្រួសារផងដែរ ។

គួររំលឹកថា ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីណែនាំ ស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ តាមគ្រឹស្ថានសិក្សាសាធារណៈនិងឯកជន កាលពីថ្ងៃទី ៧ ខែកុម្ភះឆ្នាំ២០២៣។
ខ្លឹមសារក្នុងសេចក្តីណែនាំរបស់ក្រសួង អប់រំយុវជននិងកីឡាបានបញ្ជាក់ថា ដើម្បីបន្តរពង្រឹងការអនុវត្តបទបញ្ជារផ្ទៃក្នុងសម្រាប់គ្រប់គ្រឹស្ថានសិក្សាសាធារណៈនិងឯកជនក្នុងឆ្នាំ២០២៣នេះដូចតទៅ។
១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយះការប្រមូលផ្តុំគោរពទង់ជាតិ កុំឲ្យមានការយល់ខុសពីអត្ថនយ័ ទិវាក្តីស្រឡាញ់។
២- ត្រូវពង្រឹងការអនុវត្ត វិនយ័ឲ្យបានម៉ឺង ម៉ាត់ ជាពិសេសការអប់រំសិលធម៌តាមដាន អវត្តមានរបស់សិស្សជាប្រចាំ។
៣- ត្រូវជម្រុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាពមិត្តអប់រំមិត្ត។
៤- ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាឫអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់និងទទួលព័ត៌មាននានា ដែលពាក់ពន្ធ័សកម្មភាពមិនប្រក្រតីដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់អប់រំណែនាំ និង កែលម្អឲ្យបានទាន់ពេលវេលា។
៥- បន្តរការពង្រឹងអនុវត្តការប្រកាសលេខ ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ខែមិនាឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕/PC