ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី១៥ថ្ងៃទី២១ខែកុម្ភៈថា នៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននិងខ្យល់មូសុងឦសានបក់មកក្នុងកម្រិតខ្សោយ ធ្វើឱ្យសីតុណ្ហភាពអប្បបរមាចុះទាបបំផុតត្រឹមរង្វង់២០អង្សាសេ សីតុណ្ហភាពអតិបរមាខ្ពស់បំផុត៣៤អង្សសេ។ អាចមានភ្លៀងធ្លាក់រាយប៉ាយមិនស្មើក្នុងកម្រិតពីតិចទៅមធ្យមនៅគ្រប់តំបន់នាថ្ងៃទី១៥ខែកុម្ភៈ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថា ស្ថានភាពបែបខាងលើនេះធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៣ទៅ៣៤អង្សាសេ។ នៅថ្ងៃទី១៥ខែកុម្ភៈអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមហើយបរិមាណទឹកភ្លៀងថបថយមកនៅក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើវិញ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២០ទៅ២២អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។ អាចមានភ្លៀងធ្លាក់តិចតួចលាយឡំនឹងខ្យល់បក់ក្នុងល្បឿនមធ្យម។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២០ទៅ២២អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។នៅថ្ងៃទី១៥ខែកុម្ភៈអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមហើយបរិមាណទឹកភ្លៀងថបថយមកនៅក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើវិញ។ P / N