ដោយៈប.ខុន/ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចុះពិនិត្យការអនុវត្តគម្រោងសាងសង់ផ្លូវជំហានទី៣នៅក្នុងខេត្តកំពត់ដែលទទួលបាន៥ខ្សែ និងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននឹងស្ថាបនាផ្លូវជនបទទទួលបាន២ខ្សែ ដោយគម្រោងខ្លះនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះនិងគម្រោងខ្លះត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៤។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវនៅក្នុងឱកាសចុះពិនិត្យមើលការអនុវត្តគម្រោងសង់ផ្លូវនៅក្នុងខេត្តកំពតនាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ថាៈគម្រោងកែលម្អផ្លូវជនបទជំហានទី៣ដែលបាននឹងកំពុងអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទក្រោម ប្រភពថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាធនាគាអភិវឌ្ឍន៍អាស៊ី(ADB) និង ធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Korea Eximbank)សំដៅកែលម្អផ្លូវជនបទចំនួន៤៨ខ្សែមានប្រវែងសរុប៧២៣គីឡូម៉ែត្រជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST)និងបេតុង ក្នុងខេត្តគោលដៅចំនួន១០ ដែលក្នុងនោះនៅខេត្តកំពតមានចំ នួន៥ខ្សែប្រវែងសរុប៧៩,២៥គីឡូម៉ែត្រ ។
គម្រោងផ្លូវទាំង៥ខ្សែនៅក្នុងខេត្តកំពត ខ្សែផ្លូវទី៤នេះមានប្រវែង១៩.០១២គីឡូម៉ែត្រ ឆ្លងកាត់ពីផ្លូវជាតិលេខ៤៣ទៅជាប់ផ្លូវជាតិលេខ៤១ត្រង់ចំណុចឃុំតាកែននៃស្រុកឈូក ទៅកាន់ឃុំត្រពាំងរាំង នៃស្រុកជុំគិរី។ បច្ចុប្បន្នសម្រេចបានលទ្ធផល២២ភាគរយនិងមានផែនការបញ្ចប់ដំណើារការស្ថាបនាទាំងស្រុងនៅចុងឆ្នាំ២០២៣ នេះ។
នៅព្រឹកថ្ងៃដដែលដែរលោករដ្ឋមន្ត្រីនិងប្រតិភូបានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ មួយខ្សែទៀតរបស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣តភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែនស្រុកឈូកខេត្តកំពត ដែលការដ្ឋានផ្លូវនេះបានចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ៥០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ដូចខាងលើបន្ទាប់ពីលោកបានអញ្ជើញពិនិត្យគម្រោងខ្សែច្រវាក់ផលតិកម្មដោយភាតរៈបរិស្ថាននឹងស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទDBSTចំនួន២ខ្សែប្រវែងសរុប២០.០៥២ម៉ែត្រនៅក្នុខេត្តកំពត ។ ផ្លូវទាំង២ខ្សែនោះរួមមាន ៖ខ្សែទី១(រវៀង-ច្រេះ)និង(ច្រេះ-ទូច) ក្នុងស្រុកឈូកខេត្តកំពតមានប្រវែង១១គីឡូម៉ែត្រនិង៩៤៨ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រនិងមានចិញ្ចើមសងខាងផ្លូវប្រវែង ០,៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។
ចំណែកខ្សែទី២ មានប្រវែងមានប្រវែង៨.១០៤ម៉ែត្រ(កំណប់-ស្រែចែង)ទទឹងខ្នងលើ៦ម៉ែត្រ មានចិញ្ចើមអមសងខាងផ្លូវប្រវែង ០,៥ម៉ែត្រ ស្ថិតនៅក្នុងស្រុកជុំគីរី ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។ គម្រោងនេះអនុវត្តរយៈពេល១៨ខែ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០២២ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាវិនិយោគអាហារណនីហារណនៃសាធារណរដ្ឋកូរ់េ (EDCF) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ P / N