សាស្ត្រាចារ្យ​អាមេរិក​មួយរូប​ទូន្មាន​ថា​គួរឱ្យ​ក្មេង​បរិភោគ​អាហារ​ជ្រុះ​លើ​ឥដ្ឋ​

1481
ចែករម្លែក

“​ចូរ​ឱ្យ​ក្មេង​បរិភោគ​អាហារ ជ្រុះ​លើ​ឥដ្ឋ និង​លេង​លើដី ឬ​កន្លែង កខ្វក់ គឺ​ល្អ​” នេះ​បើតាម​សាស្ត្រាចារ្យ ចាក ជី​ល​បឺត (Jack Gilbert) នាយក​មជ្ឈមណ្ឌល​អតិ​សុខុម​សាស្ត្រ​សកល វិទ្យាល័យ​ឈី​កា​ហ្គោ បាន​សង្កត់ធ្ងន់ ។
​ ​
​ឪពុកម្តាយ​ទូទៅ​តែង​បារម្ភ ពេល​កូន​របស់ខ្លួន​ប្រាស្រ័យ​ជាមួយ​ធូលី កខ្វក់ និង​បាក់តេរី ប៉ុន្តែ​តាម​សាស្ត្រាចារ្យ ចាក ជី​ល​បឺត “​កខ្វក់ គឺ​ល្អ​៖ ផលប្រយោជន៍​របស់​បាក់តេរី​ចំពោះ​ការរីកចម្រើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​កូន លោកអ្នក​”, ក្តីបារម្ភ​នេះ គឺ​ពុំ​ចាំបាច់ ។​
​ ​
​សាស្ត្រាចារ្យ ចាក ជី​ល​បឺត បានឱ្យដឹងថា អាណាព្យាបាល​សម័យ នេះ រក្សា​បរិស្ថាន​ជុំវិញ​ក្មេង​ស្អាត ហួស​កម្រិត ។ ពួកគេ​ប្រញាប់​ដុសលាង ពេល​កូន​ប្រឡាក់​ដី​ភក់ និង​ឱ្យ​កូន​នៅ ឆ្ងាយ​ពីស​ត្វ ដោយ​ភ្លេច​ថា សឹងតែ​ទាំង អស់នៃ​បាក់តេរី​មាន​ឥទ្ធិពល​រំញោច ប្រព័ន្ធ​អង្គ​បដិបក្ខ​ជួយ​ឱ្យ​ក្មេង​មាំមួន នោះទេ ។​
​ ​
​ជា​ការពិត​ប្រព័ន្ធ​អង្គ​បដិបក្ខ របស់​បុព្វបុរស​យើង ត្រូវបាន​ពង្រឹង ដោយ​អន្តរ​កម្ម​រាប់មិនអស់​ជាមួយនឹង អតិសុខុមប្រាណ ។ ប្រសិន​បរិមាណ អន្តរ​កម្មនេះ ថមថយ​, ប្រព័ន្ធ​អង្គ​បដិបក្ខ​នឹង​ចុះខ្សោយ និង “​ប្រតិកម្ម​ហួស​កម្រិត សូម្បីតែ​ចំពោះ​ការ​រំញោច​ខ្សោយ​” ។ ឆ្នាំ ២០១៦ ការស្រាវជ្រាវ​មួយ​លើ​កុមារ បង្ហាញថា កុមារ​រស់នៅ​តំបន់​ជនបទ “​សម្បូរ​បាក់តេរី​” កម្រ​កើត​ជំងឺហឺត ។​
​ ​
​បកស្រាយ​អំពី​ក្រឹត្យក្រម​៥ វិនាទី​, សាស្ត្រាចារ្យ ចាក ជី​ល​បឺត បាន ឱ្យដឹងថា ប្រសិន​នំប៉័ង​មួយ​ចំណិត​ជ្រុះ លើ​ឥដ្ឋ បាក់តេរី​នឹង​ច្បាម​ពេញ តែ ក្រោយ​ប៉ុន្មាន​វិនាទី ។ ក៏ប៉ុន្តែ​អ្នក​មិន ចាំបាច់​ខ្វាយខ្វល់​ទេ ប្រសិនបើ​តំបន់​ធ្លាក់ ចំណី​នោះ​សម្បូរ​ពន្លក​ជំងឺ​គ្រោះថ្នាក់ តែ​លទ្ធភាព​នេះ​“​ហាក់ដូច​មិនអាច​បង្កើត ឡើង​” ក្នុង​គេហដ្ឋាន​របស់​ខ្លួនឯង​។​
​ ​
​លោក​បាន​បន្តថា “​ការសម្លាប់ មេរោគ​នៅផ្ទះ ក៏ដូចជា​មន្ទីរពេទ្យ នឹង ធ្វើឱ្យ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​កូន​អ្នក ប្រែជា​រំញោច​, ធ្វើឱ្យ​កើន​ហានិភ័យ អាលែកហ្ស៊ី​, ហឺត​, ថែមទាំង​មាន​បញ្ហា សរសៃប្រសាទ​”, ។ លោក​ក៏បាន​បន្ថែម ថា “​ចូរ​ចិញ្ចឹម​ឆ្កែ​, ឱ្យ​ក្មេង​បរិភោគ អាហារ​ជ្រុះ​លើ​ឥដ្ឋ​ក្នុងផ្ទះ និង​លេង កណ្តាលវាល​” ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម