ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលគ្រឿងឥស្សរិយយស ” មេដាយផូសៃឡានសាង ” ថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពី ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីនៃប្រទេសឡាវ ។