ដោយៈប.ខុន : ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ដែលជាទិវាបុណ្យនៃសេចក្តីស្រឡាញ់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តដល់កម្លាំងនគរ បាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលធ្វើប្រតិបត្តិការបង្ក្រាបក្រុមចោលួចឆក់នៅតាមដងផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុដោយបានថ្លែងទៅកាន់ក្មួយៗ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីលួចឆក់ឱ្យកែប្រែខ្លួនក្លាយជាមនុស្សល្អ កូនល្អពេលទទួលទោសរួចនិងត្រូវមានការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខ្លួន ព្រោះខេត្តព្រះសីហនុ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ហើយមានការងារជាច្រើនដែលនៅរង់ចាំក្មួយ ដើម្បីរកប្រាក់ដោយសុច្ចរិត។


លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានថ្លែងក្នុងឱកាសខាងលើថាការងារបង្ក្រាបក្រុមលួច ឆក់នេះមិនមែនជាការងារទី១ទេ ក្រោមការដឹកនាំដោយប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ខិតខំពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ខេត្តព្រះ សីហនុ មានសក្តានុពលផ្លូវ ទឹក ភ្លើង ឆ្នេរស្អាតនិងមានជើងហោះហើរក្នុងស្រុកនិងមកពីក្រៅប្រទេស បានស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ទន្ទឹមនោះយើងក៏បានធ្វើផែនការលម្អិតសម្រាប់បង្ការទប់ស្កាត់បទល្មើស។ យើងទទួលស្គាល់ថា មានការលួច ឆក់ ពិសេសនៅពេលយប់និងពេលព្រលឹមលើភ្ញៀវដើលេងកម្សាន្ត។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងទៅកាន់ក្មួយៗមានការពាក់ព័ន្ធទៅនឹងអំពើលួចឆក់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដែលបានបង្ហាញមុខនៅថ្ងៃនេះថារាជរដ្ឋាភិបាលនិងគណៈបញ្ជាការឯកភាពខេត្តបាននឹងកំពុងកសាងអភិវឌ្ឍន៍ប្រទេស ជាពិសេសការអភិវឌ្ឍខេត្តព្រះសីហនុឱ្យមានការរីកចម្រើនលើគ្រប់វិស័យដើម្បី ភាព
សុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ប៉ុន្តែពួកក្មួយៗបែរបានបង្កនូវភាពភ័យខ្លាចដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទៅវិញ។

លោក គួច ចំរើន បានថ្លែងដោយសង្កត់ធ្ងន់ថារាល់សកម្មភាពលួចឆក់នេះជាអំពើគួរស្អប់ខ្ពើមណាស់ ដូច្នេះនៅពេលទទួលទោសរួចក្មួយៗត្រូវកែប្រែខ្លួនឱ្យក្លាយជាមនុស្សល្អ កូនល្អ និងត្រូវបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានក្នុងខ្លួន ព្រោះខេត្តព្រះសីហនុ ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ហើយមានការងារជាច្រើនដែលនៅរង់ចាំក្មួយ ដើម្បីរកប្រាក់ដោយសុច្ចរិត។ ការលួច ឆក់នេះ ជាអំពើដែលសង្គមជាតិស្អប់ស្ពើម ប្រសិនជាប្រជាពលរដ្ឋចាប់បាន ក្មួយៗនឹងត្រូវស្វាគមន៍ពីប្រជាពលរដ្ឋយ៉ាងចាស់ដៃជាក់ជាមិនខាន ការលួច ឆក់វានាំឱ្យខូចអនាគតខ្លួនឯង និងប៉ះពាល់ដល់កិត្តិយសគ្រួសារថែមទៀតផង។
ជនពាក់ព័ន្ធនឹងអំពើលួចឆក់ដែលស្នងការនគរបាលបានបង្ហាញមុខនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈមានចំនួន១៨នាក់ដែលកំពុងទទួលទោស ។ P / N