​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ប៉ៃលិន​ប្រធាន​មន្ទីរ​ចាស់​ចូលនិវត្តន៍​

872
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​ប៉ៃលិនៈ​មន្ត្រី​ក្រសួង​សង្គមកិច្ច​បានប្រកាស​ប្រធាន​មន្ទីរ​សង្គមកិច្ច​អ​តី​យុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន​ចូលកាន់​តំណែង​ថ្មី​ជំនួស​ប្រធាន​មន្ទីរ​ចាស់​ដែល​ចូលនិវត្តន៍​។​​ពិធី​នេះ បានធ្វើ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​១២​ខែ​កក្ត​ដា​ឆ្នាំ​២០១៨ក្រោម​អធិបតីភាព​លោក​យី យ៉ូន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទា​។

លោក​ផាន់ ចាន់ថុល អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​ប្រតិភូ​អមដំណើរ អភិបាលរង​ខេត្ត តំណាង​អយ្យា​ការ​អម​សាលាដំបូង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរជំនាញ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ជា​ច្រើ​នាក់​ចូលរួម​ផងដែរ ។​

​យោងតាម​ព្រះរាជ​ក្រិ​ត្យ​លេ​ខៈ​នសរកត​០៤១៨.៤៤៥ បានប្រកាស​តែងតាំង​លោក សាក់ សាមឿន ប្រធាន​មន្ទីរ​សង្គមកិច្ច ដែល​ចូលនិវត្តន៍​ជា ទីប្រឹក្សា​អម​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា មាន​ឋានៈ​ស្មើរ​អគ្គនាយក ។​ប្រកាស​លេ​ខៈ​៣២៦​សអយ ប្រក បានប្រកាស​តែងតាំង​លោក អ៊ិន ពេន ពី​អនុប្រធាន​មន្ទីរ ទៅជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន ជំនួស​លោក សាក់ សាមឿន​វិញ​៕S/

​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ប៉ៃលិន​ប្រធាន​មន្ទីរ​ចាស់​ចូលនិវត្តន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម