ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖អាជ្ញាធរនៅថ្ងៃពុធទី១៥កុម្ភៈនេះបានអះអាងថា មនុស្សបីនាក់បានស្លាប់ក្រោយព្យុះស៊ីក្លូន ហ្កាប្រៀល(Gabrielle)វាយប្រហារនូវែលសេឡង់ខាងជើងនៅពេលឧទ្ធម្ភាគចក្រកំពុងជួយលើកមនុស្សរាប់រយនាក់ចេញពីដំបូងផ្ទះ ក្រោយពីទឹកជំនន់បានកើនឡើងតាំងពីយប់ថ្ងៃអង្គារមក។
សាកសពមួយត្រូវបានរកឃើញកន្លែងដែលអ្នកស្ម័គ្រចិត្តជួយពន្លត់អគ្គិភ័យម្នាក់បាត់ខ្លួនក្នុងអំឡុងពេលមានព្យុះនៅពេលស្ត្រីម្នាក់ទៀតត្រូវបានសម្លាប់នៅពេលផ្ទះរបស់គាត់ត្រូវដីបាក់សង្កត់នៅតំបន់ហកស៍ បេ(Hawke’s Bay )។សាកសពមនុស្សទីបី ក៏ត្រូវបានរកឃើញនៅតំបន់ហកស៍ បេ។
នូវែលសេឡង់បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នកាលពីថ្ងៃ១៤កុម្ភៈនៅពេលព្យុះស៊ីក្លូន ហ្កាប្រៀល បង្កការខូចខាត ជន់លិចនិងរំខានការរស់នៅដល់មនុស្សរាប់សែននាក់។
នៅព្រឹកថ្ងៃពុធនេះព្យុះបានបក់ចេញពីប្រទេសដែនកោះមួយនេះនៅពេលអាជ្ញាធរចាប់ផ្តើមវាយតំលៃការខូចខាតបង្កឡើងដោយការជន់លិច ការបាក់ដីនិងខ្យល់ខ្លាំង។ព្យុះហ្កាប្រៀលដែលបានចូលមកដល់នូវែលសេឡង់កាលពីថ្ងៃអាទិត្យបានវាយប្រហារទីប្រជុំជនមួយចំនួន ដោយបណ្តាលអោយផ្ទះជាច្រើនលិចលង់និងដាច់ចរន្តអគ្គិសនី៕
ព្យុះហ្កាប្រៀលបានចូលមកដល់នូវែលសេឡង់កាលពីថ្ងៃអាទិត្យដោយវាយប្រហារនូវែលសេឡង់ខាងជើងខ្លាំង
Cyclone Gabrielle lashed New Zealand, causing extensive flooding, landslides and damage to infrastructure and prompting the country to declare a national state of emergency for only the third time in its history https://t.co/Ali5GD4tVM pic.twitter.com/CFqZ7vXZ0k
— Reuters (@Reuters) February 14, 2023