ប៉ូលិស​ចាប់ខ្លួន​តារា​សិច នាង​ដា​នី​ញែ​ល បន្ទាប់ពី​នាង​ត្រដុស​សុដន់​លើ​មុខ​ប៉ូលិស​បង្កប់​ម្នាក់

1647
ចែករម្លែក
  • 226
    Shares

​រដ្ឋអាជ្ញា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ កក្កដា បាន​ទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំងនឹង​តារា​សិច ស្ត​មមី ដា​នី​ញែ​ល គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​នាង​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពីបទ​ត្រដុស​សុដន់​លើ​ផ្ទៃមុខ​របស់​ប៉ូលិស​បង្កប់​ម្នាក់​អំឡុង​ការសម្តែង​នៅ​ក្លិប​រាំ​ស្រាត​មួយ​។​

​មេធាវី​របស់​នាង​បាន​និយាយថា នាង​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​នៅ​ក្រុង​កូ​ឡុំ​បឺស រដ្ឋ​អូ​ហៃ​យ៉ូ ដោយ​ហៅ​វា​ថា​ជា “​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​នៃ​ធនធាន​របស់​មន្ត្រី​អនុវត្ត​ច្បាប់​” ។ ប៉ូលិស​បាន​និយាយថា ពួកគេ​តែងតែ​ធ្វើ​ប្រតិបត្តិ​ការសម្ងាត់​បែបនេះ​។​

​តារា​សិច​វ័យ ៣៩ ឆ្នាំ​រូបនេះ ដែល​អះអាងថា​បានរួម​ភេទ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ មុនពេល​គាត់​ក្លាយជា​ប្រធានាធិបតី ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ចំនួន ៣ ដែល​បទល្មើស​នីមួយៗ​អាច​ជាប់គុក​រហូតដល់​ទៅ ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ១.០០០ ដុល្លារ​។ នាង​ត្រូវបាន​ដោះលែង​ដោយ​បង់ប្រាក់​ធានា​ចំនួន ៦.០០០ ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​នៅ​រសៀល​ថ្ងៃ​ដដែល ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា ពួកគេ​បាន​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់នោះ​ហើយ ព្រោះ​ច្បាប់​របស់​រដ្ឋ​អូ​ហៃ​អូ​ប្រឆាំងនឹង​ការប៉ះពាល់​រាងកាយ​រវាង​អ្នករាំ​ស្រាត​និង​អតិថិជន​គឺ​អនុវត្ត​តែ​ចំពោះ​អ្នករាំ​ស្រាត “​ធ្វើការ​ទៀងទាត់​” នៅ​ក្លិប​មួយ​ប៉ុណ្ណោះ​។ ក្នុងករណី​របស់​ដា​នី​ញែ​ល វា​ជាការ​សម្តែង​លើកដំបូង​ប៉ុណ្ណោះ​របស់​នាង​នៅ​សង្កាត់​ស៊ី​រិ​ន ក្នុង​ទីក្រុង​កូ​ឡុំ​បឺស​។​

​មេ​ប៉ូលិស​ក្រុង​កូ​ឡុំ​បឺស លោកស្រី គីម ចា​កូប បាន​និយាយថា “​ផ្នែក​មួយ​នៃ​ច្បាប់​ត្រូវបាន​មើលរំលង​ដោយ​កំហុស​បច្ចេកទេស​” ។​

​លោកស្រី​បាន​និយាយថា “​កំហុស​ត្រូវបាន​ធ្វើឡើង ហើយ​ខ្ញុំ​សូម​ទទួលខុសត្រូវ​ទាំងស្រុង​”៕ ដោយ៖ កញ្ញាដាលីស

រដ្ឋអាជ្ញា​បាន​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នាង​ដា​នី​ញែ​ល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សំអាង​លើ​កំហុស​បច្ចេកទេស​ក្នុងការ​អនុវត្ត​ច្បាប់

ទីតាំងផ្សាយពាណិជ្ជកម្ម