ត្រាំ ៖ ផែនការ Brexit “​ប្រហែលជា​នឹង​សម្លាប់​” កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​

897
ចែករម្លែក

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ចក្រភព​អង់គ្លេស​នឹងមិន​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ ប្រសិនបើ​ផែនការ Brexit (​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​) របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​បន្តទៅ​មុខ​។​

​លោក​ត្រាំ​បាន​ប្រាប់​កាសែត The Sun ថា ផែនការ​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស “​ប្រហែលជា​នឹង​សម្លាប់​កិច្ចព្រមព្រៀង​នេះ​” ព្រោះ​វា​មានន័យថា​សហរដ្ឋអាមេរិក​នឹងត្រូវ​ដោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​ជំនួស​ឱ្យ​ចក្រភព​អង់គ្លេស​។​

​រដ្ឋាភិបាល​អង់គ្លេស​មិនទាន់មាន​ប្រតិកម្ម​ទៅនឹង​សុន្ទរកថា​របស់លោក​ត្រាំ​នៅឡើយ​ទេ​។​

​លោកស្រី ថេ​រ៉េ​សា មេ បានផ្តល់​ហេតុផល​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អាមេរិក ជាមួយ​លោក​ត្រាំ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​។​

​លោកស្រី​បាន​និយាយថា Brexit គឺជា “​ឱកាស​” មួយ​ដើម្បី​បង្កើត​នូវ​កំណើនសេដ្ឋកិច្ច​នៅក្នុង​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាមេរិក​។​

​លោក​ត្រាំ​ក៏បាន​និយាយ​ផងដែរ​ថា អតីតរដ្ឋមន្ត្រី​ការបរទេស បូរី​ស ច​ន​សុន អាច​នឹង​ធ្វើជា “​នាយករដ្ឋមន្ត្រី​ដ៏​អស្ចារ្យ​” ដោយ​បន្ថែមថា “​ខ្ញុំ​គិតថា គាត់​មាន​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី​”​។​

​នៅក្នុង​បទសម្ភាសន៍​មួយ លោក​ត្រាំ​បាន​បន្ត​ការរិះគន់​ទៅលើ​អភិបាលក្រុង​ឡុង​ដ៍ លោក សា​ឌី​ក ខាន់ ជុំវិញ​ការវាយប្រហារ​ភេរវកម្ម​កាលពី​ឆ្នាំមុន ដោយ​និយាយថា គាត់​បានធ្វើ “​ការងារ​អន់​ខ្លាំងណាស់​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី មេ ទទួល​លោក​ត្រាំ​សម្រាប់​ពិធី​លៀង​សាយភោជន៍

ទីតាំងផ្សាយពាណិជ្ជកម្ម