កម្មករ​រោងចក្រ​ផលិត​រថយន្ត Fiat Chrysler ធ្វើ​កូដកម្ម ជុំវិញ​ការចំណាយ​លុយ​កប់​ពពក​ទិញ​រ៉ូ​ណា​ល់​ដូ​

989
ចែករម្លែក
  • 17
    Shares

​កម្មករ​នៅ​រោងចក្រ Fiat Chrysler នៅក្នុង​ប្រទេស​អ៊ីតាលី​កំពុង​ធ្វើ​កូដកម្ម បន្ទាប់ពី​អ្នកវិនិយោគ​សំខាន់​របស់ខ្លួន​បានសម្រេច​ចិត្ត​បង់ប្រាក់ ១១២ លាន​អឺរ៉ូ (​ជាង​១៣០​លាន​ដុល្លារ​) ដើម្បី​ចុះហត្ថលេខា​ទិញ​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ សម្រាប់​ក្រុម Juventus ។​

​ទាំង​ក្លិប Juventus និង ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ គឺ​ត្រូវបាន​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល អា​ញែ​ល​លី តាមរយៈ​ក្រុមហ៊ុនមេ​របស់​ពួកគេ​។​

​សម្រាប់​សហជីព USB ការសម្រេចចិត្ត​នេះ​មានន័យថា ក្រុមហ៊ុន Fiat នឹង​ខកខាន​លើ​ការវិនិយោគ​។​

​សហជីព​នេះ​បាន​និយាយថា ក្រុមហ៊ុន​ចាំបាច់​ត្រូវ​ធានា​នូវ​អនាគត​របស់​មនុ​ស្សរា​ប់​ពាន់​នាក់ “​ជាជាង​ធ្វើឱ្យ​មនុស្ស​តែ​ម្នាក់​ក្លាយជា​អ្នកមាន​កប់​ពពក​”​។​

​សហជីព​បាន​បន្ថែមថា ខ្លួន​មិនអាច​ទទួលយក​បានទេ ដែល​ខណៈពេល​កម្មករ​ក្រុមហ៊ុន Fiat Chrysler កំពុង “​លះបង់​ដើម្បី​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​” បែរជា​ប្រាក់​រាប់លាន​អឺរ៉ូ​ត្រូវបាន​ចំណាយ​ទៅលើ​ការទិញ​កីឡាករ​តែ​ម្នាក់​។​

​កិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​ដើម្បី​ទាញ​រ៉ូ​ណា​ល់​ដូ​ចេញពី​ក្លិប Real Madrid ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា ចំពេល​មានការ​ព្រួយបារម្ភ​ថា​ក្លិប Juventus អាច​នឹង​ចំណាយ​ប្រាក់ខែ​ច្រើន​ហួសហេតុ​សម្រាប់​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ ចុះ​កុងត្រា ៤ ឆ្នាំ​ជាមួយ Juventus

ទីតាំងផ្សាយពាណិជ្ជកម្ម