ប្រែ​សម្រួលៈ​បំណង​(​បាងកក​)៖​គូស្នេហ៍​ខ្ទើយ មនុស្ស​កែ​ភេទ​និង​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​ប្រមាណ​១៣០​គូ​ដែល​គេ​ស្គាល់​ថា​ក្រុម​មនុស្ស​LGBTQ+​បាននាំគ្នា​ចុះឈ្មោះរៀបការ​នៅ​ទិវា​នៃ​ក្តី​ស្រ​​ឡាញ់​១៤​កុម្ភៈ​នៅ​ទីក្រុង​បាងកក​និង​អាយុទ្យារ​បស់​ថៃ​។​

​នៅ​ក្រុង​បាងកក ការិយាល័យ​សង្កាត់​តុសិត​(Dusit)​និង​សកល​វិទ្យាល័យ​សួន ស៊ូ​ណាន​ដា រ៉ា​ចា​បាត​(Suan Sunandha Rajabhat)​បាន​រៀបចំ​ធ្វើ​ពិធី​នេះ​ជាមួយនឹង​​ការរៀបចំ​លម្អ​យ៉ាង​ពិសេស​។​

​គូស្នេហ៍​LGBTQ+​មួយដែល​បាន​រស់នៅ​ជាមួយគ្នា​អស់​ប្រាំបី​ឆ្នាំ បាន​និយាយថា​ពួកគេ​សម​នឹង​ទទួលបាន​សិទ្ធិ​ដូច​គូស្នេហ៍​ភេទ​ផ្ទុយ​គ្នា​ដែរ​។​គូរ​ស្នេហ៍​ខ្ទើយ​មួយទៀត​បាន​និយាយថា​​ពួក​គេ​ចង់អោយ​អាពាហ៍ពិពាហ៍​របស់គេ​មាន​ការចុះបញ្ជី​ស្របច្បាប់ និង​អំពាវនាវ​អោយ​រដ្ឋ​គាំទ្រ​ពង្រាង​ច្បាប់​សមភាពជេនឌ័រដែ​លលើកទឹកចិត្ត​អោយ​ប្រជាជនហ៊ានបញ្ចេញកាន់តែច្រើន​​អំពី​សមភាព​ផ្លូវភេទ​។​

​យុទ្ធនាការ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍​ក្រុម​មនុស្ស​ខ្ទើយ​នេះ​មិន​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់​រដ្ឋ​ទេ​តែ​លើកទឹកចិត្ត​គូ​ស្នេហ៍​LGBTQ+​អំពី​ការគាំទ្រ​ផ្លូវច្បាប់ និង​ក៏​ជំរុញ​វិស័យ​ទេសចរណ៍​តាមរយៈ​អោយ​អ្នក​​ចូលរួម​ភ្លក់​បង្អែម​ថៃ​និង​ទទួល​វ្ថុ​អនុស្សាវរីយ៍ ។​ក្រុម​អ្នក​រៀបចំ​រំពឹងថា​នឹង​ប្រើ​វា​ជា​ឈ្នាន់​មួយ​សំរាប់​ជំរុញ​ការអនុម័ត​ពង្រាង​ច្បាប់​ស្តីពី​ការទទួលស្គាល់​ភេទ​(​ជេនឌ័​រ​)៕

​គូស្នេហ៍​LGBTQ+១២៨​គូ​បាននាំគ្នា​ទៅ​ចុះ​ឈ្មោះ​តាម​ការិយាល័យ​សង្កាត់​ក្នុង​ក្រុង​បាងកក​និង​អាយុ​ទ្យា ក្នុង​យុទ្ធនាការ​សមភាព​ជេនឌ័​រ​