ដោយៈ ចាន់តូ / ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ កសិផលខ្មែរ ខ្មែរជួយខ្មែរ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ និងជាម្ចាស់ផ្សារ ខេស៊ី (KC) បានជួយបញ្ជាទិញស្ពៃក្តោប ពីប្រជាកសិករ នៅឃុំចម្លងគួយ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានដឹកមកដល់ផ្សារ KC ជាលើកទី២ ចំនួន ២ ពាន់គីឡូថែមទៀត ក្នុងនោះផងដែរ លោក មុំ សាន មេភូមិព្រៃសាលា ក៏បានជួយគាំទ្រកសិផលបន្លែខ្មែ ដោយជួយទិញស្ពៃក្ដោប ពីផ្សារ ខេស៊ី ចំនួន ៥០០ គីឡូក្រាម ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិ។
លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន បានថ្លែងឱ្យដឹងថាៈ ការគាំទ្រកសិផលរបស់ខ្មែរ គឺយើងជួយដល់កសិករ ដែលលោកបានខិតខំចំណាយពេលវេលា ក្នុងការដាំដុះ ដំណាំក្នុងស្រុក ម៉្យាងទៀត ក៏អាចជួយកាត់បន្ថយ ក្នុងការនាំចូលផលិតផលបន្លែ មកពីក្រៅប្រទេស ផងដែរ។
ក្នុងនោះផងដែរ លោក ឃិត ឈឿន ក៏បានថ្លែអំណរគុណដល់លោក មុំ សាន មេភូមិព្រៃសាលា ដែលបានចូលរួមគាំទ្រ កសិផលខ្មែរ ដោយជួយទិញស្ពៃក្ដោប ពីផ្សារខេស៊ី ចំនួន ៥០០ គីឡូ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋក្នុងភូមិ។
សូមបញ្ជាក់ថា លោក មុំ សាន មេភូមិព្រៃសាលា ជួយទិញស្ពៃក្ដោប ពីផ្សារខេស៊ី ចំនួន ៥០០ គីឡូ ចែក ៥ ភូមិ ក្នុងសង្កាត់កាកាបទី២ មានភូមិព្រៃសាលា ភូមិកាកាប ភូមិ ចំការឪឡឹក២ ភូមិក្បាលដំរី ភូមិត្រពាំងជ្រៃ ដោយក្នុង ១ភូមិ ១០០ គីឡូក្រាម ។ សូមបង ប្អូន ប្រជាពលរដ្ឋ ជួយទិញស្ពៃក្ដោបខ្មែរ ដែលមានលក់នៅផ្សារ KC ក្នុងតម្លៃសមរម្យ ការទិញផលិតផលខ្មែរ ដូចយើងបានជួយកសិករខ្មែរ។ ទូរស័ព្ទទំនាក់ទំនង 017 33 53 54 ។ ផ្សារ KC មានទីតាំងនៅ ច្រកចូលទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទល់មុខបូរីអ័រគីដេ ជិតវត្តតាំងកសាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕ V / N