ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំឲ្យវិនិយោគអាឡឺម៉ង់ពិចារណាលើរូបមន្តបូកមួយ នោះ មានន័យថាក្នុងករណីដែលវិនិយោគអាឡឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយហើយគូពិចារណាដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ដោយសម្ដេចបានជម្រាបជូនប្រតិភូនូវបទពិសោធន៍កន្លងមកដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផងដាក់ទុនវិនិយោគនៅកម្ពុជាផង ។ នៅពេលដែលប្រទេសថៃជួបនឹងវិបត្តិកូវីដ ១៩ នៅពេលដែលប្រទេសថៃជួបនឹងវិបត្តិទឹកជំនន់ក្រុមហ៊ុននោះបានបង្វែរផលិតកម្មមកផលិតនៅកម្ពុជាវិញដើម្បីជំរុញធ្វើយ៉ាងណាផលិតឲ្យទាន់ការបញ្ជាទិញ ។

សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៅកាន់ក្រុមប្រតិភូធុរកិច្ចអាឡឺម៉ង់ដែលដឹកនាំដោយលោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងថៃទី ១៥ ខែកុម្ភៈ នៅវិមានសន្តិភាព ។

លោក អ៊ាង សុផល្លែង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា៖ នៅក្នុងជំនួបនោះប្រតិភូធុរកិច្ចអាឡឺម៉ង់បានសម្ដែងនៅចំណាប់ អារម្មណ៍ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលករកើតឡើងវិញ និង បាន សំដែងការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជាដែលជាបរិយាកាសបើកចំហនិងអនុគ្រោះជាទីបំផុត ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះធុរកិច្ចអាឡឺម៉ង់ដែលមានចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា។សម្ដេចតេជោបានជម្រាបជូនធុរកិច្ចអាឡឺម៉ង់ថាកម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាប្រធានក្រុមហ៊ុន ១០០ ភាគរយ មិនចាំបាច់មានជនជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ ។ កម្ពុជាក៏អនុញ្ញាតឲ្យប្រើប្រាស់រូបិយវត្ថុបរទេសផងដែរសម្រាប់បើកប្រាក់ខែនិងសម្រាប់ការទូទាត់ផ្សេងៗដោយមិនអោយអ្នកវិនិយោគនៅកម្ពុជាបាត់ បង់ ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ ។ សម្តេចតេជោ បន្តថាកម្ពុជាសព្វថ្ងៃមានការលូតលាស់ខ្លាំងលើវិស័យសំណង់ ។ ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោស្នើសុំឲ្យវិនិយោគអាល្លឺម៉ង់ពិចារណាលើរូបមន្តបូកមួយនោះមានន័យ ថាក្នុងករណីដែលវិនិយោគអាឡឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយហើយគូពិចារណាដាក់ទុនវិនិយោគនៅកម្ពុជាផងដែរដោយសម្ដេចបានជម្រាបជូនប្រតិភូនៅបទ ពិសោធន៍កន្លងមកដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផងដាក់ទុនវិនិយោគនៅកម្ពុជាផង ។នៅពេលដែលប្រទេសថៃជួបនឹងវិបត្តិកូវីដ១៩នៅពេទ្យដែលប្រទេសថៃជួបនឹង វិបត្តិទឹកជំនន់ក្រុមហ៊ុននោះបានបង្វែរផលិតកម្មមកផលិតនៅកម្ពុជាវិញដើម្បីជំរុញធ្វើយ៉ាងណាផលិតឲ្យទាន់ការបញ្ជាទិញ។ពីនោះទៀតសម្ដេចតេជោក៏បានស្វាគមន៍រាល់វិនិយោគទាំងឡាយរបស់អាឡឺម៉ង់មកកាន់កម្ពុជាជាពិសសការវិនិយោគដែលមានលក្ខណៈបរិដ្ឋានល្អនិងអព្យាក្រឹត្យកាបោន ៕