ដោយៈសុផល/ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៥ កុម្ភៈ ២០២៣ នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុនដែលកំពុងសិក្សាលទ្ធភាព សាងសង់ គម្រោង ផ្លូវល្បឿន លឿនភ្នំពេញ-សៀមរាប ជួយពន្លឿនការងារឱ្យបាន លឿន តាមដែលអាចធ្វើទៅបាន ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា យ៉ាងយូនៅខែកញ្ញា ឆ្នាំ២០២៣នេះ។

បច្បច្ចុប្បន្នមានក្រុមហ៊ុនចំនួនបួនកំពុង សិក្សា លើ គម្រោង សាងសង់ ផ្លូវល្បឿន លឿន រាជធានីភ្នំពេញ-ខេត្តសៀមរាប។

សូមជម្រាបថា ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅខេត្តសៀមរាប នេះ គឺជាផ្លូវដែលចំណាយពេលវេលាតិចជាងមុន ខណៈផ្លូវល្បឿនលឿននេះ ក៏នឹងជួយសេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀតផងដែរ៕srn / N