ដោយៈតារារិទ្ធ(ភ្នំពេញ)ថ្ងៃទី១៤ ខែ កុម្ភៈឆ្នាំ២០២៣ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងបក្សប្រជា ជនបដិវត្តន៍ឡាវបានកិច្ចប្រជុំកំពូល លើកទី ១៣ នៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ។កិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរប្រពឹ្រត្តទៅក្រោមអធបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជានិងលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមឡាវនិងជាប្រធានរដ្ឋឡាវ ។

 

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅស្និទ្ធស្នាល យោគយល់គ្នា និង ក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជំនូវចំណងសាមគ្គីភាព មិត្តភាពជា ប្រពៃ ណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេស ទាំង ពីរឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់និងសម្តែ ងនូវការអបអរសាទរយ៉ាងក្រៃលែង ចំ ពោះការរីកចម្រើនឥតឈប់ឈរនៃចំណ ងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរដែលបានលើកកម្ពស់ដល់កម្រិតភា ពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញ ទៅមកអំពីសភាពការណ៍លេចធ្លោ របស់ គណបក្សនិងប្រទេសនីមួយៗជាពិសេ សភាគីកម្ពុជាបានជូនដំណឹង ភាគីឡាវ អំពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេស របស់គណបក្ស ប្រជាជនកម្ពុជាដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣និងបានផ្លាស់ប្ដូរយោបល់ អំពីសភាពការ ណណ៍អន្តរជាតិ និងតំបន់ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយម ក្នុងទំនាក់ទំនង អន្តរជាតិនិងការគោរពច្បា ប់អន្តរជាតិព្រមទាំងទិសដៅក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ រវាងគណបក្សនិងប្រទេសទាំងពីរដើម្បីផលប្រយោជន៍របស់ប្រជា ជននៃប្រទេសទាំង ពីរ។

ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំ ងសកម្មភាពបដិវត្តន៍ពណ៌ដោយ ជំរុញការអនុវត្តច្បាប់និងមិនអនុញ្ញាតឱ្យបុគ្គ លឬអង្គការចាត់តាំងណា មាន សកម្មភា ពពប្រឆាំងឬប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងនឹងប្រទេស នៃ ភាគីម្ខាង ទៀត។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការលើកក ម្ពស់ ចំណង សាមគ្គីភាពមិត្តភាពជាប្រ ពៃណីដ៏ល្អនិងកិច្ចសហប្រតិបត្តិការ និងការ ជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា និងអង្គការមហាជន នៃប្រទេស ទាំងពីរក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន នៃប្រទេស ទាំង ពីរដើម្បីបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រ ទេសនីមួយៗនិងលើកកម្ពស់តួនាទីប្រ ទេសទាំងពីរនៅក្នុងតំបន់និងអន្តរជាតិ ។

ភាគីទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរនិងប្រទេស ទាំង ពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ -វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ នៃប្រទេសទាំងបីនិងប្រជាជននៃប្រទេ សនីមួយៗរួមចំណែកដល់បុព្វ ហេតុស ន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក៕