ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ឯកសារមួយដាក់នៅគណៈកម្មការមូលបត្រអាម៉េរិកបានបង្ហាញកាលពីថ្ងៃអង្គារទី១៤កុម្ភៈថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាស បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃ ១,៩៥ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោកដល់អង្គការសប្បុរសធម៌ក្នុងឆ្នាំ ២០២២។
លោកម៉ាសបានបរិច្ចាគភាគហ៊ុនប្រហែល ១១,៦ លានសន្លឹកហ៊ុននៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ ២០២២ នេះបើយោងតាមឯកសារនោះ ដែលមិនបានបញ្ជាក់ថា អង្គការ ឬ ស្ថាប័នណាមួយជាអ្នកទទួលនោះទេ។
មហាសេដ្ឋីទី ២ របស់ពិភពលោករូបនេះឥឡូវកាន់កាប់ប្រហែល ១៣ ភាគរយនៃហ៊ុនរបស់ក្រុមហ៊ុន Tesla ។
លោកម៉ាសបានបរិច្ចាគប្រហែល ៥,៧៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។
អ្នកវិភាគបាននិយាយថា លោកម៉ាសអាចទទួលបានអត្ថប្រយោជន៍ពីការបរិច្ចាគជាភាគហ៊ុនរបស់ Tesla ប្រសិនបើគាត់បរិច្ចាគវាទៅអង្គការសប្បុរសធម៌ដោយហេតុថាភាគហ៊ុនដែលបានបរិច្ចាគទៅអង្គការសប្បុរសធម៌ មិនចាំបាច់បង់ពន្ធលើផលចំណេញនៃដើមទុន ប្រសិនបើហ៊ុននោះត្រូវបានលក់។
លោកម៉ាសបានចុះហត្ថលេខាជាមួយអង្គការ Giving Pledge ក្នុងឆ្នាំ ២០១២ដែលជាការប្តេជ្ញាចិត្តរបស់មហាសេដ្ឋីមួយចំនួនក្នុងការផ្តល់ទ្រព្យសម្បត្តិយ៉ាងហោចណាស់ពាក់កណ្តាលដល់ផ្នែកមនុស្សធម៌ក្នុងមួយជីវិតរបស់ពួកគេ ឬនៅពេលពួកគេស្លាប់ទៅ៕
លោកម៉ាសបានចុះហត្ថលេខាជាមួយអង្គការ Giving Pledge ក្នុងឆ្នាំ ២០១២ ដើម្បីបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្តាលក្នុងមួយជីវិតរបស់គាត់