ដោយៈសុផល/ភ្នំពេញ ៖ រាជរដ្ឋាភិបាល កម្ពុជា និង មូលនិធិ អន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម (IFAD) បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ហិរញ្ញប្បទាន សហប្រតិបត្តិកា រ សម្រាប់ កម្មវិធី គាំទ្រ សេដ្ឋកិច្ច ជនបទ និង ពាណិជ្ជកម្ម ផលិតផល កសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade -ASPIRE-AT) ដែលមាន ទឹកប្រាក់ សរុប ចំនួន ១៩៤ លាន ដុល្លារ អាមេរិក ។

ពិធី ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ហិរញ្ញប្បទាន នេះ បាន ប្រព្រឹត្ត ទៅនា ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅ ទីស្នាក់ការ កណ្តាល របស់ IFAD នាទី ក្រុង រ៉ូម ប្រទេស អ៊ីតាលី រវាង លោក វ ង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូ អម នាយករដ្ឋមន្ត្រី , រដ្ឋលេខាធិការ ប្រចាំការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ទេសាភិបាល ជំនួស របស់ កម្ពុជា ប្រចាំ IFAD និង លោក Alvaro Lario ប្រធាន IFAD ។

កម្មវិធី នេះ មាន គោលបំណង ជួយ កសាង សមត្ថភាព កសិករ ខ្នាតតូច ក្រីក្រ ប្រហែល ១០០,០០០ នាក់ និង គ្រួសារ គ្មាន ដី ឬ គ្រួសារ ក្រីក្រ ប្រហែល ២៥,០០០ គ្រួសារ ដែលមាន សក្តានុពល ក្នុងការ ទាញយក អត្ថប្រយោជន៍ ទាំងពី ទីផ្សារ នាំចេញ និង ទាំងពី ទីផ្សារ ក្នុងស្រុក សម្រាប់ កសិផល , ផលិតផល កសិកម្ម និង បសុសត្វ ។

គួរបញ្ជាក់ ថា ដែរ កម្មវិធី គាំទ្រ សេដ្ឋកិច្ច ជនបទ និង ពាណិជ្ជកម្ម ផលិតផល កសិកម្ម (ASPIRE-AT) គឺជា គម្រោង ទី ១១ នៅក្នុង ក្របខណ្ឌ ហិរញ្ញប្បទាន ដែល ផ្តល់ ដោយ IFAD ។ គិត ត្រឹម ដើមឆ្នាំ ២០២៣ នេះ IFAD បានផ្តល់ ហិរញ្ញប្បទាន សហប្រតិបត្តិកា រ ដល់ កម្ពុជា សរុប ចំនួន ប្រមាណ ៣០៤ លាន ដុល្លារ អាម រិ ក ហើយ បាននិងកំពុង រួមចំណែក ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ច ជនបទ , សន្តិសុខ ស្បៀង , ការកាត់បន្ថយ ភាពក្រីក្រ , ការបង្កើន ភាព ធន់ ទៅនឹង ការប្រែប្រួល អាកាសធាតុ ពិសេស ការបណ្តុះបណ្តាល និង ការផ្សព្វផ្សាយ ដល់ កសិករ អំពី ការប្រើប្រាស់ បច្ចេកវិទ្យា ដែលមាន ប្រសិទ្ធភាព ជាង មុន និង ការចូល ទៅកាន់ ទីផ្សារ ៕srn / N