ដោយ : ប.ជ័យ / បន្ទាយមានជ័យ :មន្ត្រីអាជ្ញាធរនិងជំនាញសុរិយោដីឱ្យដឹងកាលពីថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០២៣ មានកិច្ចប្រជុំមួយបានធ្វើឡើងសាលប្រជុំក្នុងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តដើម្បីបង្កើតគណៈកម្មការដ្ឋបាលចុះពិនិត្យក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ក្នុងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ ថា
គណៈកម្មការរដ្ឋបាលនេះមានសិទ្ធិ និងតួនាទីភារកិច្ច ទទួលខុសត្រូវ ជាសេនាធិការ ឲ្យក្រសួងរៀបចំដែនដីនគរបនីយកម្មនិងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការតាមដានត្រួតពិនិត្យការចុះបញ្ជីដីធ្លីទៅតាមនីតិវិធីនៃការកសាងប្លង់សុយោដីនិងសៀវភៅកូនបញ្ជីដីធ្លីនេះ៕/PC