ថ្ងៃទី​១៣ ខែកក្កដា ២០១៨

1308
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​អាក្រក់ៗ​អាច​កើតឡើង​ច្រើន ហេតុនេះ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅក្នុង​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​មិន​ថា ធ្វើ​អ្វី​ក៏ដោយ​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន​ចំពោះមុខ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ទើប​ប្រសើរ​។​ការប្រកប​ការងារ​មួយ​ភាគ​ធំ​ត្រូវ​បង់កម្លាំង ហើយ​លទ្ធផល​បើ​ទទួលបាន​ក៏​ស្តួច ស្តើង​សឹង​គេ​មិន​ទទួលយក​ផង​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​ថ្មី​ជួប​ការលំបាក​រុលទៅមុខ​ណាស់​ហើយ​បើ​ហ៊ាន​បោះទុន​ធំ​ផង​គឺ​រឹតតែ​ជួប​ការលំបាក​ណាស់​ទៅទៀត​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​រមែង​កើតការ​ប្រកែក​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ ធ្វើ​អ្វីមួយ​ឬ​ស​ម្រ​ច​ចិត្ត​ក្នុង​ការធ្វើ​អ្វីមួយ​ផងដែរ​។ សម្រាប់​កិច្ចការងារ​វិញ បើ​លោកអ្នក​មិនបាន​ធ្វើ បញ្ចប់​ទេ​ឆ្លង​ដល់​ថ្ងៃនេះ​បើ​ប្រឹងប្រែង​តែ​សម្រេច​ដល់​ចប់​ចុង​ចប់​ដើម​ពុំខាន​។​ការរស់នៅ​មាន​ភាព សុខដុម​ដូច​សព្វមួយដង​។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​បើ​ជួប​បញ្ហា​អ្វី​មិនល្អ​គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​មិនមាន បញ្ហា​ត្រូវ​រែកពន់​ផល​លំបាក​នៅ​គ្រា​ខាងមុខ​។​ក្រៅពីនេះ​លោកអ្នក​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ការ​ចាញ់ បោក​គេ​និង​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​ដំណើរ​ជីវិត​របស់ លោកអ្នក​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយក៏​មិនមាន​ផល​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ខ្លាំង​ត្រូវ​រែកពន់​នោះឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ វិញ​មានការ​អស់សង្ឃឹម​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​កំពុង លុកលុយ​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​ឧបសគ្គ​រារាំង​ខ្លះៗ​យាយី​ប៉ុន្តែ​យ៉ាងណា​បើ​ពុះពារ​ទៅ បាន​ក៏​តែង​ទទួលផល​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។ ការរស់នៅ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​ការ ងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​បើជា​បុរស​មិនត្រូវ​សង្ឃឹម​អ្វីមួយ​ខ្លាំង ពេក​ឡើយ​ពីព្រោះថា​ការ​ខកបំណង​នោះ​ក៏​ឃើញថា​មាន​ខ្ពស់​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ឡើយ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ង​ង៉ក់​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​ដូចនេះ​បើ​មិនចេះ​កាត់បន្ថយ ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​បញ្ហា​ល្អ​សោះ​ប្រែ​ទៅជា​អាក្រក់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ចាកចេញ​ឆ្ងាយ​ដោយ​ជួយ​ឱ្យ​លោកអ្នក​មានការ​ស្ងប់ចិត្ត និង​សប្បាយចិត្ត​សប្បាយ​កាយ​គ្រាន់​គាប់ប្រសើរ​បន្តិច​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅ រួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ផង​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទាំង​ស្ត្រី​បុរស​ម្ល៉ោះហើយ បើ​ចង់​ប្រកបការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ និង​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់ ជាទី​គាប់ចិត្ត​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​ល្អ​ប្រពៃ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​បើ​លោកអ្នក​ចង់​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច សេចក្តីប្រាថ្នា​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ឃើញ​អ្វី​អំណោយផល​គប្បី​ប្រញាប់ប្រញាល់​បំពេញ​នោះ​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​គាប់ប្រសើរ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អគួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ចោទឡើង​។​សម្រាប់​បញ្ហា​កិច្ចការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​តែង​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​។ អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​ក៏​តែង ជឿនលឿន​ទៅមុខ​ច្រើន​រឿង​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​ព្រោះតែ​មានការ​យកចិត្តទុកដាក់​គ្នា​ប្រសើរឡើងវិញ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ​ហើយ​បើ​ចង់​ទំនាក់ ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី ប៉ុន្មាន​ឡើយ​។​ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា ចំណីចំណុក​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ