ឆ្នាំជូត

 

 

ថ្ងៃនេះដួងរាល្អជាមធ្យម។

-ការរស់នៅ៖ ទាំងស្រ្តីបុរស ដំណើរចេញក្រៅផ្ទះមុននឹងហានិយាយស្តីអ្វីចូរចេះប្រយ័ត្នមាត់កបន្តិច ទើបពុំមានរឿងរាវមិនល្អណាមួយកើតឡើងដល់អាត្មាខ្លួន។

-កិច្ចការងារ៖ថ្ងៃនេះដែរការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖ស្វាមីភរិយាឬសូម្បីតែសេ្នហាកំលោះក្រមុំងាយទាំងរកាំរកូស ហើយ ក៏ងាយផ្អែមល្ហែមវិញដែរ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកទោះទៅកាន់ទីណា ឬ ធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ ជ្រុងជ្រោយ នោះទើបមិនជួប រឿងរាវត្រូវចាញ់បោកដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយទទួលផលប៉ះទង្គិចដោយសារភាគច្រើនកើតមកពីគំនិត និង ការប្រព្រឹត្តិរបស់ខ្លួនឯងតែប៉ុណ្ណោះ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចព្រោះលាភច្រើនបោលហួស និង ហោះរំលងជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទ ហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេ ពីព្រោះថាផលអាក្រក់ងាយកើតឡើងនៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។

-កិច្ចការងារ៖ថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និង បង្ករឿងចំពោះគ្នាច្រើន៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅក្នុងផ្ទះសម្បែងចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែការយកភាពមោហៈទោសៈដាក់ខ្លួន។ក្រៅពីនេះលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមនុស្សភេទផ្ទុយគ្នាបង្កើតជាបញ្ហាទៅថ្ងៃខាងមុខ។

-កិច្ចការងារ៖ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលល្អទេ ដូចនេះបើចង់ពន្យាពេលក៏ជាការប្រសើរដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិច ហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើន។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាក និង ស្មុគស្មាញច្រើន តែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះ នាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិត លោកអ្នក ត្រូវតស៊ូប្រលងប្រជែងជាមួយអ្នកដទៃច្រើន ម្ល៉ោះហើយងាយកើតជារឿងរាវនិងមានបញ្ហាចម្រូងចម្រាស់នោះក៏ច្រើនដែរ។

-កិច្ចការងារ៖ការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវចេះត្រិះរិះឱ្យបានត្រឹមត្រូវ ក្រែង ភ្លាំងភ្លាត់ ជាប់ផុងដកខ្លួនមិនរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយនៅថ្ងៃនេះវិញមិនសូវដូចសមប្រកបប៉ុន្មានទេគឺបានត្រឹមមួយទប់ទល់ចាយវាយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកតែងកើតមានរឿងសៅហ្មងជាមួយក្រុមមនុស្ស និងអ្នកខ្លះអាចត្រូវកើតជាជម្លោះវិវាទថែមទៀត។

-កិច្ចការងារ៖ចំពោះការប្រកបការងារឬធ្វើអ្វីមួយឃើញថាមានការជឿនលឿនទៅមុខពិតមែន ប៉ុន្តែភាពភ្លាំងភ្លាត់ក៏នៅមានយាយីផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមានការខិតខំហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលគ្រាន់ស្រួលចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកបើបំណងប្រាថ្នាចង់ធ្វើអ្វីមួយតែងមិនឆ្លើយតបដូចក្តីប្រាថ្នាប៉ុន្មានទេ ពោលគឺជារឿយៗតែងមានរឿងរាវល្អក់កករចូលមកផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមុនសម្រេចចិត្តធ្វើអ្វីមួយក៏គប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អដែរបើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកចំណូលគ្រាន់បន្សើមបំពង់បើពុំនោះទេច្បាស់ជាជួបបញ្ហាប៉ះទង្គិចទៀតហើយ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗរឹងមានះហើយចង់ឈ្នះដូចគ្នារៀងៗខ្លួន៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារវិញផ្តល់ផលល្អក្នុងការទំនាក់ទំនង ឬដាក់ពាក្យធ្វើការអ្វីមួយតែងសម្រេចដូចគាប់បំណង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖គូស្វាមីភរិយាក្នុងរយៈពេលនេះមានសេចក្តីសុខក្សេមក្សាន្តនៅក្នុងគ្រួសារគួរសម៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយចង់ពឹងពាក់ ឬទំនាក់ទំនងអ្វីមួយ ជាមួយអ្នកដទៃតែងទទួលនូវផលគ្រាន់ជាទីគាប់ចិត្ត។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការធ្វើកិច្ចការងារអ្វីដែលសំខាន់ឬចុះបំពេញ កិច្ចការងារ អ្វីមួយដែលថ្មីផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តអញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃ៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តអាចក្លាយជាសត្រូវ មនុស្សល្អប្រែជាអាក្រក់ឡើង។

-កិច្ចការងារ៖ការប្រកបការងារ លោកអ្នក ឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖  រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយនិងប្រឆាំងគ្នាច្រើនសព្វមួយដង៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្ងើអ្វីងាយភ្លាំងភ្លាត់ច្រើនរឿង និងធ្វើអ្វីក៏ងាយប្រទាំងប្រទើសច្រើនផងដែរ។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាស និង បញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និង ហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕