Views: 55 Post navigation ប៉ូលិសបាននិយាយកាលពីថ្ងៃពុធទី១៥កុម្ភៈថា ស្ត្រីជនជាតិថៃ-អាម៉េរិកម្នាក់រស់នៅក្នុងរដ្ឋមីស៊ីហ្គែន ដែលបានភៀសខ្លួនទៅប្រទេសថៃ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បុកហើយរត់គេចខ្លួន ដែលសម្លាប់និស្សិតមហាវិទ្យាល័យនោះ បានយល់ព្រមត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញដើម្បីប្រឈមមុខនឹងការចោទប្រកាន់។ អ្នកទេសចរបរទេសដែលមកដល់ប្រទេសថៃតាមយន្តហោះនឹងត្រូវបង់ថ្លៃ(fee)៣០០ បាត (៩ ដុល្លារ) ខណៈអ្នកចូលប្រទេសនេះតាមផ្លូវទឹកនិងផ្លូវគោកនឹងត្រូវគិតថ្លៃ ១៥០ បាតក្នុងម្នាក់ៗ។ ថ្លៃចូលលេងថ្មីនេះនឹងចូលជាធរមានចាប់ពីខែមិថុនា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការគិតថ្លៃនេះកាលពីថ្ងៃអង្គារទី១៤កុម្ភៈ។