ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ អ្នកទេសចរ​បរទេស​ដែល​មក​ដល់​ប្រទេស​ថៃ​តាម​យន្តហោះ​នឹងត្រូវ​បង់ថ្លៃ​(fee) ៣០០ បាត (៩ ដុល្លារ​) ខណៈ​អ្នក​ចូល​ប្រទេស​នេះ​តាម​ផ្លូវទឹក​និង​ផ្លូវគោក​នឹង​ត្រូវ​គិត​ថ្លៃ ១៥០ បាត​ក្នុង​ម្នាក់ៗ​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ថ្លៃ​ចូល​លេង​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែមិថុនា បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​លើ​ការគិតថ្លៃ​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​កុម្ភៈ​។​

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និង​កីឡា​លោក ភី​ផាត រ៉ា​ចា​គីត​ប្រា​កាន (Phiphat Ratchakitprakarn) បាន​និយាយថា ប្រាក់​នេះ​នឹង​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​តំបន់​ទេសចរណ៍​និង​ចំណាយ​លើ​ការធានារ៉ាប់រង​គ្រោះថ្នាក់​សម្រាប់​ជនបរទេស​ដែល​មិន​មាន​លទ្ធភាព​ព្យាបាល​។​

​ភ្ញៀវ ដែល​មិន​ស្នាក់​នៅ​លើ​ស​មួយ​យប់ នឹង​ត្រូវបាន​លើកលែង​ពី​ថ្លៃ​សេវា​នេះ​។​

​តាមពិត​ថៃ​បាន​ពិចារណា​យក​ថ្លៃ​ភ្ញៀវ​បរទេស​ជា​យូរ​មក​ហើយ ប៉ុន្តែ​ការអនុវត្ត​របស់​ខ្លួន​ត្រូវបាន​ពន្យារពេល​ដោយសារ​វិបត្តិកូ​វីដ​។​

​ថៃ​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ចំនួន ១១ លាន​នាក់​កាលពី​ឆ្នាំមុន ដោយសារ​គោលនយោបាយ​ទិដ្ឋាការ​បើកចំហរ​របស់ខ្លួន​និង​រដ្ឋាភិបាល​ថៃ​ដាក់​គោលដៅ​ទទួលភ្ញៀវ​ឱ្យបាន​៣០​លាន​នាក់​នៅ​ឆ្នាំនេះ​។​

​គោលដៅ​ទេសចរណ៍​ពេញនិយម​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​គ្រោង​នឹង​ដាក់​ចេញ​នូវ​ការគិតថ្លៃ​ស្រដៀង​គ្នា​នេះ​នៅ​ឆ្នាំ ២០២៣ ដើម្បី​បង្កើន​គុណភាព​នៃ​សេវាកម្ម​ទេសចរណ៍​។​

​ទីក្រុង​វេ​នីស (Venice) នឹង​ចាប់ផ្តើម​គិតថ្លៃ​ភ្ញៀវទេសចរ​នៅ​រដូវក្តៅ​នេះ​។ នៅ​ខែ​វិច្ឆិកា សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​ប្រមូល​ថ្លៃ​ទេសចរណ៍​ផង​ដែរ​៕

​រដ្ឋាភិបាល​ថៃ​ដាក់​គោលដៅ​ទទួលភ្ញៀវ​ឱ្យបាន​៣០​លាន​នាក់​នៅ​ឆ្នាំនេះ