ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ចិន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា បា​ឡុង​រយៈ​កំពស់​ខ្ពស់​របស់​អាម៉េរិក​បាន​ហោះ​លើ​តំបន់​ស៊ីន​ជាំ​ង​និង​ទី​បេតិ៍ ហើយ​ខ្លួន​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​អង្គភាព​អាម៉េរិក​ណា​ដែល​បាន​ចូលរួម​ពាក់ព័ន្ធ​រំលោភ​អធិបតេយ្យភាព​របស់​ចិន ។​

​មុន​នេះ​ក្នុង​សប្តាហ៍​នេះ ​ចិន​បាន​និយាយថា បា​ឡុង​អាម៉េរិក​បាន​ហោះ​លើ​ទឹកដី​ចិន​ដោយ​គ្មាន​ការអនុញ្ញាត​ដល់​ទៅ​ជាង​ដប់​ដង​ចាប់តាំងពី​ខែ​ឧសភា​ឆ្នាំ​២០២២ និង​សុំ​អោយ​ភាគី​អាម៉េរិក​ធ្វើការ​ស៊ើបអង្កេត​អំពី​ការអះអាង​របស់​ខ្លួន តែ​មន្ត្រី​សេត​វិមាន​របស់​អាម៉េរិក​បានចេញ​មក​បដិសេធថា​មិន​មាន​រឿង​ដូច្នេះ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិន​ពីន​(Wang Wenbin)​បាន​និយាយ​ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ថា បា​ឡុង​មក​ពី​អាម៉េរិក​ធ្វើ​ការហោះ​ជុំវិញ​ពិភពលោក​។​«​ពួក​វា​បាន​ហោះ​ក្នុង​ដែនអាកាស​ចិន​ដោយ​គ្មាន​ការអនុញ្ញាត​យ៉ាងតិច​១០​លើក រួម​មាន​ការហោះ​លើ​តំបន់​ស៊ីន​ជាំ​ង ទីបេ​តិ៍​និង​លើ​ខេត្ត​ដទៃទៀត​របស់​ចិន​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិន​ពីន​

សេត​វិមាន បាន​បដិសេធ​ការចោទប្រកាន់​របស់​ចិន​។​

​ជម្លោះ​អំពី​បា​ឡុង​ហោះ​នេះ​បាន​កើតឡើង​ភ្លាម​បន្ទាប់​ពី​យោធា​អាម៉េរិក​បាញ់​ទម្លាក់​បា​ឡុង​ចិន​មួយ​កាលពី​ដើមខែ ដោយ​សង្ស័យ​ថា​ជា​យាន​ឈ្លប​យកការណ៍​តែ​ចិន​បាន​ប្រាប់​ជាមុន​ថា​វា​ជា​បា​ឡុង​សិក្សា​ស្រាវជ្រាវ​ស៊ីវិល ផ្តោត​លើ​អាកាសធាតុ​និង​ត្រូវ​ខ្យល់​បក់​ចូល​អាម៉េរិក​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​។​

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក្រោយមក​បាន​បញ្ចូល​អង្គភាព-​ក្រុមហ៊ុន​ចិន​ចំនួន​ប្រាំមួយ​ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​របស់​ខ្លួន ដោយសារ​តែ​អះអាងថា​អង្គភាព​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​កម្មវិធី​បា​ឡុង​ចារកម្ម​ចិន​។​

​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ខ្លួន​នឹង​ចាត់វិធានការ​ត​តប​លើ​អង្គភាព​ក្រុមហ៊ុន​អាម៉េរិក​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​អធិប​តេ​យ្យ​ភាព​របស់​ខ្លួន​។​លោក វ៉ាង វិន​ពីន បាន​និយាយថា​«​អាម៉េរិក​បាន​ប្រើ​កម្លាំង ប្រតិកម្ម​ជ្រុល​និង​ធ្វើអោយ​ស្ថានការណ៍​កាន់តែ​តានតឹង​ឡើង ព្រមទាំង​ប្រើ​ការរំលោភ​នេះ​ជា​លេស​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​និង​ស្ថាប័ន​ចិន​ដោយ​ខុសច្បាប់​»​។​

«​ចិន​ប្រឆាំងនឹង​ចំណាត់ការ​នេះ​ជា​ដាច់ខាតហើយ​នឹង​ចាត់វិធានការ​តប​វិញ​លើ​អង្គភាព​អាម៉េរិក​ពាក់ព័ន្ធ​ណា​ដែល​បាន​រំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​ចិន​ស្របតាម​ច្បាប់​អន្តរជាតិ​»​។​

​លោក​វ៉ាង​បាន​និយាយថា ចិន​នឹង​ការពារ​អធិបតេយ្យ​ជាតិ សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​ជាដាច់ខាត​៕

​ជម្លោះ​អំពី​បា​ឡុង​ហោះ​នេះ​បាន​កើតឡើង​ភ្លាម​បន្ទាប់​ពី​យោធា​អាម៉េរិក​បាញ់​ទម្លាក់​បា​ឡុង​ចិន​មួយ​កាលពី​ដើមខែ​