ដោយៈ​សុផល​/​ភ្នំពេញ​៖ ពិ​ព័រ​ណ៌​លក់​សៀវភៅ​ធំ​បំផុត​លើ​ពិភពលោក BIG BAD WOLF​បាន​ត្រឡប់មក​កម្ពុជា​ម្តង​ទៀតហើយ​បន្ទាប់ពី​ការផ្អាក​រយៈពេល​ពីរ​ឆ្នាំកន្លងមក​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​។​

​ពិ​ព័រ​ណ៌​លក់​សៀវភៅ​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២២​ខែកុម្ភៈ ហើយនឹង​បន្ត​រហូតដល់​ថ្ងៃទី ៥​ខែមីនា​ឆ្នាំ​២០២៣​នេះ​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ពិព័រណ៍។ពិព័រណ៍​នឹង​ផ្ដល់ជូន​នូវ​សៀវភៅ​ដ៏​អស្ចារ្យ​និង​ល្អៗ​ជាច្រើន​ដែលមាន​តម្លៃ​សមរម្យ​​ចាប់ពី១​ដុល្លារ​ទៅ​។​សូម​អញ្ជើញ​អស់លោកអ្នក​ដែល​ស្រឡាញ់​សៀវភៅ​ទាំងអស់​មកពី​ទូទាំង​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលរួម​ដើម្បី​ចាប់យក​ឱកាស​ជាវ​នូវ​សៀវភៅ​ដែលមាន​តម្លៃ​មហា​ពិសេស​។​សៀវភៅ​ជាច្រើន​ជម្រើស​មាន​តាំងពី​សៀវភៅ​ប្រលោមលោក​និង​សៀវភៅ​មិនមែន​ប្រលោមលោក សៀវភៅ​កុមារ ដល់​សៀវភៅ​សម្រាប់​យុវវ័យ​និង​សៀវភៅ​ជាច្រើន​ជម្រើស​ផ្សេងទៀត​នៅ​ពិ​ព័រ​ណ៌​លក់​សៀវភៅ​នេះ​។

​ពិព័រណ៍​សៀវភៅ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ១២ អ​ធ្រា​ត មានន័យថា លោកអ្នក​មានឱកាស​ដើរ​ទិញ​សៀវភៅ​រហូតដល់​១៥​ម៉ោង​។ សម្រាប់​រយៈពេល ១២ ថ្ងៃ​ជាប់ៗ​គ្នា ពិ​ព័រ​ណ៌​លក់​សៀវភៅ​នេះ នឹង​ពោរពេញ​ទៅដោយ​សៀវភៅ​រាប់ពាន់​ក្បាល ដែលមាន​នូវ​ប្រភេទ​ច​ម្រុះ​គ្នា​ជាច្រើន​មាន​តាំងពី​សៀវភៅ​បែប​អាថ៌កំបាំង ស្នេហា សៀវភៅ​ប្រឌិត​វិទ្យាសាស្ត្រ និង​ជាច្រើន​ទៀត​។ ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ ពិ​ព័រ​ណ៌​លក់​សៀវភៅ ‘​មិន​ធ្លាប់មាន​ពីមុនមក​’ នេះ គឺ​លោកអ្នក​អាច​ចូលរួម​ដោយ​សេរី​ឥតគិតថ្លៃ​។

​ដោយបាន​សម្ពោធ​ជា​លើកដំបូង​នៅ​កម្ពុជា​សម្រាប់​ការបោះពុម្ពផ្សាយ​លើកទីមួយ នៅ​ឆ្នាំ​២០២០​ហាង​សៀវភៅ Big Bad Wolf Books បានទទួល​នូវ​ភាពជោគជ័យ​យ៉ាង​ធំធេង​នៅក្នុង​ពិ​ព័រ​ណ៌​លក់​សៀវភៅ​របស់ខ្លួន​។​តាមរយៈ​ការ​ត្រលប់​មកវិញ​ជា​លើក​ទី​ពីរ​សម្រាប់​ការបោះពុម្ពផ្សាយ​ផ្ទាល់​លើក​ទី​ពីរ​នៅ​ចុងខែ​នេះ​អ្នក​ដែល​ស្រឡាញ់​ការអាន​សៀវភៅ អាច​ចាប់ផ្ដើម​ត្រៀមខ្លួន​ទទួលយក​នូវ​សៀវភៅ​ជា​ភាសា​អង់គ្លេស​គុណភាព​ខ្ពស់​ដ៏​ច្រើន​សម្បូរបែប​សម្រាប់​ជ្រើសរើស​។ ពេលវេលា​នេះ គឺជា​ឱកាសល្អ​បំផុត​ក្នុងការ​ជាវ​នូវ​សៀវភៅ​ដែលជា​ទី​ពេញចិត្ត ដោយសារតែ​ពិ​ព័រ​ណ៌​លក់​សៀវភៅ ‘​មិន​ធ្លាប់មាន​ពីមុនមក​’ នេះ​គឺ​ពិតជា​ធ្វើឱ្យ​លោកអ្នក​មិន​ខកបំណង​ឡើយ​។​

​គួរឱ្យ​ដឹងថា​៖​ហាង​សៀវភៅ Big Bad Wolf Books បាន​បើក​ដំណើរការ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំ​២០០៩ ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ស្ថាបនិក BookXcess លោក Andrew Yap និង​អ្នកស្រី Jacqueline Ng​។ តាម​ប្រសាសន៍​របស់​ស្ថាបនិក​ទាំងពីរ បេសកកម្ម​ចម្បង​របស់​ហាង​សៀវភៅ​នេះ​គឺ​ដើម្បី​បណ្ដុះ​ទម្លាប់​អាន​សៀវភៅ បង្កើន​អក្ខរកម្ម​ភាសា​អង់គ្លេស​នៅ​ទូទាំង​ពិភពលោក និង​កសាង​ជំនាន់​អ្នកអាន​ថ្មី តាមរយៈ​ការធ្វើឱ្យ​សៀវភៅ​កាន់តែ​មានតម្លៃ​សមរម្យ​និង​មាន​ផ្ដល់ជូន​ដល់​មនុស្ស​គ្រប់គ្នា​។​

​ដោយមាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ពិ​ព័រ​ណ៌​លក់​សៀវភៅ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ពិ​ព័រ​ណ៌​លក់​សៀវភៅ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​តស៊ូ​មតិ​អាន​សៀវភៅ​សកល​ដែលមាន​គោល​បំណង​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់​វ័យ​ឱ្យ​ស្វែងរក​ភាពសប្បាយ​រីករាយ​នៃ​ការអាន​សៀវភៅ ជំរុញ​ទឹកចិត្ត​ពួកគេ​ឱ្យ​សម្រេច​តាម​ក្ដី​ស្រមៃ​និង​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ គឺ​ការពង្រឹង​សិទ្ធិអំណាច​ពួកគេ​ជាមួយនឹង​ចំណេះដឹង​ដែល​ពួកគេ​ទទួលបាន​ពី​ការអាន​សៀវភៅ​នេះ​។ យើង​ជឿថា​កាលណា​មនុស្ស​ទទួលបាន​ចំណេះដឹង​បន្ថែម ពួកគេ​នឹង​ទទួលបាន​នូវ​ការបំពាក់​បំប៉ន​កាន់តែ​ល្អប្រសើរ​ដើម្បី​បំពេញ​តាម​តម្រូវការ​ជាក់ស្ដែង​នៅក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង​នេះ​។

​ចាប់តាំងពី​ការកកើតឡើង​ដំបូង ពិរ​ពណ៌​លក់​សៀវភៅ​របស់​ហាង​សៀវភៅ Big Bad Wolf Book មាន​ការវិវត្ត​ជាខ្លាំង​ដោយ​បើក​ដំណើរការ​តាំង​ពិ​ព័រ​ណ៌​លក់​នៅ​ទូទាំង​ពិភពលោក និង​ដំណើរការ​នៅក្នុង​ទីក្រុង​ចំនួន ៣៧ នៅក្នុង​ប្រទេស​ចំនួន១៥ រួមមាន ប្រទេស​ម៉ាឡេស៊ី កម្ពុជា ហុងកុង ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង សិង្ហ​បុរី ថៃ តៃវ៉ាន់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​កាលពីពេល​ថ្មីៗ​នេះ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាហ្វ្រិក​ដោយបាន​បោះជំហាន​នៅ​ក្នុ​ប្រទេស​តង់​ហ្សា​នី និង​កេ​ន​យ៉ា ដោយ​នៅតែមាន​គម្រោង​បន្ត​ធ្វើឱ្យ​សៀវភៅ​កាន់តែ​មានតម្លៃ​សមរម្យ​សម្រាប់​អ្នកអាន​សៀវភៅ​នៅ​ទូទាំង​ពិភពលោក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ពិ​ព័រ​ណ៌​លក់​សៀវភៅ ‘​មិន​ធ្លាប់មាន​ពីមុនមក នៅ​កម្ពុជា ឆ្នាំ​២០២៣ សូម​ចូលទៅ​កាន់​៖
Facebook: http://facebook.com/bbwbooks.kh
Instagram: http://instagram.com/bbwbooks.kh
Hashtag: #BigBadWolfBooks | #BBWCambodia2023