​ប្រែ​សម្រួលៈ​បំណង​(rfi)៖​នូវែ​លសេ​ឡង់​បាន​បញ្ជូន​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​ជញ្ជូន​ទឹក​ផឹក ស្បៀង​និង​ប្រេងឥន្ធនៈ​ទៅកាន់​បណ្តា​ទីក្រុង​ទីប្រជុំជន​ដែល​ត្រូវ​ព្យុះ​ហ្កា​ប្រៀល​(Gabrielle)​កាត់​ផ្តាច់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កុម្ភៈ នៅ​ពេល​ប្រទេស​ជាច្រើន​ប្រកាស​សុំ​ជួយ​។​

​មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​និង​ដល់​ទៅ​១០០​នាក់​កំពុង​បាត់​ខ្លួន ក្នុង​គ្រោះមហន្តរាយ​មួយ​ដែល​កំពុង​ធ្វើអោយ​គាំង​កោះ​ណត​អាយ​លែ​ន​(North Island)​ដ៏​ពេញ​និយម​របស់​ប្រទេស​នេះ​។​ខ្យល់​និង​​ភ្លៀង​កំណាច​អស់​ពេល​បួន​ថ្ងៃ​មកនេះ​បាន​បង្ក​ការបា​ក់ដី​សង្កត់​និង​ការ​ជន់​លិច​ជាទូទៅ ដែល​បាន​ធ្វើអោយ​ខូច​បណ្តាញ​ផ្លូវថ្នល់​របស់​កោះ ដាច់​ចរន្តអគ្គិសនី​និង​រលំ​បង្គោល​ទូរស័ព្ទ​រាប់រយ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កុម្ភៈ ទី​ក្រុងនេប​ភៀ​(Napier)​នៅ​ឆ្នេរ​ខាងកើត​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​ការបាក់​ស្ពាន​ដែល​ភ្ជាប់​មនុស្ស​ប្រមាណ​៦៥.០០០​នាក់​នៅ​ទីក្រុង​នេះ​ជាមួយ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រ​​ទេស​។​អ្នក​ក្រុង​ត្រូវ​បាន​ប្រាប់​កុំអោយ​ចាកចេញ​ពី​ផ្ទះ​បើ​មិនចាំបាច់ដោយសារតែទឹកជំនន់ និង​កំហិត​ការប្រើ​ទឹក​។​

​នៅ​ជុំវិញ​ក្រុង បណ្តា​ស្ថានីយ​ប្រេង​ដាក់​ស្លាក​ប្រកាសថា​«​អស់​ប្រេង​»​សំរាប់​អ្នកត្រូវកា​រណា​ដែល​មិន​សំរាប់​បំរើសេវា​គ្រា​អាសន្ន​។​

​នាយករដ្ឋមន្ត្រី គ្រីស ហ៊ី​ប​គី​នស៍​(Chris Hipkins)​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមានប្រជាជននូវែ​លសេ​ឡង់​អំពី​ការ​ចំណាយពេល​យូរ​ដើម្បី​អោយ​ប្រទេស​អាច​រើប​រើ​ពី​គ្រោះ​មហន្តរាយ​នេះ​ឡើងវិញ ដោយ​ចរន្ត​​អគ្គិសនី​មិន​រំពឹងថា​នឹង​ស្តារ​ឡើង​ឆាប់ៗ​ទេ​នៅ​តំបន់​ខ្លះ ហើយ​ការ​បោសសម្អាតរៀបចំឡើងវិញ​ក៏​កាន់តែ​ចំណាយពេល​យូរ​ទៀត​។​

​ក្រោយ​មាន​ការសុំ​ផ្តល់​ជំនួយ​ពី​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​ដទៃ​ទៀត លោក​ហប់​គី​នស៍ បាន​និយាយថា​«​យើង​ទទួល​ជំនួយ​អន្តរជាតិ​»​។​

​កងកម្លាំង​យោ​ធា​នូវែល​សេឡ​ង់ក្នុងពេលជាមួយគ្នា​​បញ្ជូន​នាវា​ទ័ពជើងទឹក​ពីរ​និង​យន្តហោះ​ដឹកជញ្ជូន​C-130​មួយ​ដើម្បី​ដឹក​ទឹក​រាប់ពាន់​លីត្រ​ជាមួយនឹង​បុគ្គលិក​និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ជាច្រើន​ទៅ​កាន់​តំបន់​​រងគ្រោះ​ខ្លាំង​ៗ។​ឧទ្ធម្ភាគចក្រ​NH90​ជាច្រើន​គ្រឿង​ក៏​នាំ​គ្រឿង​ផ្គត់ផ្គង់​និងបាន​ជួយ​សង្គ្រោះ​មនុស្ស​រាប់រយ​នាក់​ចេញពី​ដំបូលផ្ទះ​ផងដែរ​៕

​ខ្យល់​និង​ភ្លៀង​កំណាច​បួន​ថ្ងៃ​មក​នេះ​បង្ក​ការបា​ក់ដី​និង​ការ​ជន់​លិច​ទូទៅ​នៅ​កោះ​ណត​អា​លែ​ន​របស់​នូវែ​លសេ​ឡង់​។​ព្យុះ​បាន​ធ្វើដំណើរ​ចូល​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​កខាង​ត្បូង តែ​ភ្លៀង​ជាច្រើន​ត្រូវ​រំពឹងថា​នឹង​​ធ្លាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​បង្ក​ការលំបាក​ដក់​ការងារ​ជួយ​សង្គ្រោះ​