ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖​ក្រុមហ៊ុន NHAM24 បានដាក់​ដំណើការ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ហៅ​មធ្យោបាយ​ធ្វើដំណើរ​របស់ខ្លួន NHAM24 Taxi នៅ​ថ្ងៃ​១៦​ខែកុម្ភៈ​។ សេវាកម្ម​ថ្មី​នេះ (NHAM24 Taxi) ផ្ដល់ជូន​អ្នកប្រើប្រាស់​នូវ​ការពេញចិត្ត​តាំងពី​ពេល​ហៅ​រហូត​ដល់ពេល​ចុះ ហើយ​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន​និង​ការជជែក​ផ្ទា​ល់ពី​ក្រុមការងារ​គ្រប់ពេលវេលា ពោលគឺ​២៤ ម៉ោង ដើម្បី​ធានា​សុវត្ថិភាព​អ្នកប្រើប្រាស់ និង​ការឆ្លើយតប​រហ័ស​ចំពោះ​តម្រូវការ​បន្ទាន់​។ ការបើក​ដំណើរការ​មុខងារ​ថ្មី​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​អំពី​ការពង្រីក​សេវាកម្ម​ទៅកាន់​វិស័យ​ដែល​កំពុងអភិវឌ្ឍន៍​ជាច្រើន​។​

​ក្រុមហ៊ុន NHAM24 ត្រូវបានគេទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ផ្តល់ជូន​សេវាកម្ម ដ៏​គួរអោយ​ទុកចិត្ត​បំផុត​។ ជាមួយ​សេវាកម្ម​ថ្មី NHAM24 Taxi​នេះ​នឹង​បញ្ជាក់​កាន់ តែ ច្បាស់​ថា NHAM24គឺ​ពិតជា​កម្មវិធី​ទូរស័ព្ទដៃ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារដែល​ផ្តល់ជូន​នូវ​សេវាកម្ម​គ្រប់​ប្រភេទ​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ​តែមួយ​។ NHAM24 បំពេញតម្រូវការ​ប្រចាំថ្ងៃ​សំខាន់ៗ​ដូចជា​៖ ការដឹកជញ្ជូន​អាហារ និង​គ្រឿងទេស ការទិញ​ឥ​វ៉ាន់ ការដឹកជញ្ជូន​ទំនិញ​រហ័ស ទិញ​លក់​និង​មុខងារ​ច្រើន​ទៀត​ដល់​អ្នកប្រើប្រាស់​គ្រប់​កាលៈ ទេសៈ​នៅក្នុង​ឆ្នាំ ២០២៣ នេះ​។​

​អ្នកជំនាញ​វិស័យ​ទំនាក់ទំនង និង​ជា​អតិថិជន NHAM24 ម្នាក់​ឈ្មោះ អរុណរស្មី បាន​និយាយថា​៖ “​វា​ពិតជា​ងាយស្រួល​ណាស់​ដែល​កម្មវិធី​ទូរស័ព្ទដៃ​មួយ​មាន​ពហុមុខ​ងារ​ដែល​អាច​បំពេញ​នូវ​តម្រូវការ​ផ្សេងៗ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​អតិថិជន​បាន​ហើយ​ក៌​ជា​ក្រុមហ៊ុន​របស់​កម្ពុជា​ទៀត​ដែល​ពួកគេ​ពិតជា​យល់​ពីអ្វី​ដែល​យើង​ត្រូវការ​មែន​។ ខ្ញុំ​ពេញ​ចិត្តនឹង​គាំទ្រ​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​ជឿជាក់ថា​ក្រុមហ៊ុន​ក្នុងស្រុក​នឹង​កាន់តែ​រីកចម្រើន​ទ្វេដង​។​”

​តាំងពី​ការចាប់ផ្តើម​នៅ​ឆ្នាំ​២០១៦ ក្រុមហ៊ុន NHAM24 បាន​ខិតខំ​ប្រឹងប្រែង រីកចម្រើន​ក្លាយជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដ៏​ខ្លី​នេះ ដោយ​បម្រើ​អតិថិជន​រាប់លាន​នាក់ និង​អាជីវកម្ម ក៏ដូចជា​អ្នកបើកបរ​រាប់ពាន់នាក់​ទាំង​កំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​រហូតដល់​ពេល បច្ចុ ប្បន្ន​។​

​ក្រុមហ៊ុន NHAM24 តែងតែ​ទទួលយក​មតិយោបល់រ​បស់​អតិថិជន​យ៉ាង​យកចិត្តទុកដាក់ ហើយ​កែលម្អ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដោយផ្ទាល់​នូវ​នីតិវិធី​ប្រតិបត្តិការ និង​បច្ចេកទេស​។ ក្រុមហ៊ុន​មិន​ត្រឹមតែ​ផ្តោតលើ​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តោតលើ​អ្នកបើកបរ​របស់ខ្លួន​ផងដែរ​។​កម្មវិធី​នេះ​បា​នប​ង្កើ​ឡើង​ពីបទ​ពិសោធន៍​ពិតៗ​របស់​អ្នកបើកបរ និង​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ជានិច្ច​សម្រាប់​អ្នកប្រើប្រាស់​។​

​ស្ថាបនិក​របស់ NHAM24 លោក ចាន់ បូរី​ម៉ា បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជឿទុកចិត្ត​និង​ការគាំទ្រ​យ៉ាង​ធំធេង​ពី​សំណាក់​អតិថិជន និង​អ្នកបើកបរ​របស់​ពួកយើង​។ ដោយសារតែ​មានការ​គាំទ្រ​ពី​ពួកគាត់ ទើប​ជម្រុញ​ទឹកចិត្ត​ពួកយើង​ឱ្យ​សម្រេចចិត្ត​ពង្រីក​សេវាកម្ម NHAM24 Taxi នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ក្រុងព្រះសីហនុ​។ ពួកយើង​នៅតែ​បន្ត​ពង្រឹង​សេវាកម្ម​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ ជាពិសេស​ដើម្បី​ពង្រីក​ខ្លួន​ទៅកាន់​ខេត្ត​ក្រុង​ដទៃទៀត​។ ហើយ​យើង​ក៏​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងច្បាស់​ថា អតិថិជន​ទាំងអស់​នៅតែ​បន្ត​គាំទ្រ​ក្នុង​ដំណើរ​មួយ​នេះ​។​

NHAM24 គឺជា​កម្មវិធី​ទូរស័ព្ទដៃ​ឈានមុខ​គេ​ដំបូង​ដែលមាន​ផ្តល់ជូន​ផលិតផល​ទៅកាន់​មនុស្ស និង​មនុស្ស ទៅកាន់​ទីកន្លែង​នានា​ជាមួយ​បទពិសោធន៍​ល្អ​ដល់​អតិថិជន​។ កម្មវិធី​នេះ​ថែមទាំង​ផ្តល់នូវ​សេវាកម្ម​ហៅ​មធ្យោបាយ​ធ្វើដំណើរ បន្ថែម​លើ​សេវាកម្ម​ជា​ច្រន​ហើយ​ដូចជា​៖ ការដឹកជញ្ជូន​អាហារ និង​គ្រឿងទេស ការទិញ​ឥ​វ៉ាន់ ការដឹកជញ្ជូន​ទំនិញ​រហ័ស ទិញ​លក់ ជាច្រើន​ទៀត​។​

​ជិះ​ជាមួយ NHAM24 ថ្ងៃនេះ ទាញយក​កម្មវិធី​នៅទីនេះ​៖
https://go24.app/MJVAB2MaVSjGaoE29
​សម្រាប់​ការចាប់អារម្មណ៍​ធ្វើជា​អ្នកបើកបរ សូម​ទាក់ទង​មក​៖
​ទូរស័ព្ទ​៖ 015 642 911 / 017 642 911