ប្រែសម្រួលៈបំណង(VNExpress)៖ តំរូវការទាបជំរុញអោយថ្លៃទូរស័ព្ទiPhone 14នៅវៀតណាមធ្លាក់ចុះថោកជាងគេបំផុតនៅក្នុងលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។យោងតាមក្រុមហ៊ុនទិន្នន័យទីផ្សារStatistaរបស់អាល្លឺម៉ង់ ថ្លៃiPhone 14ចាប់ផ្តើមជាមួយនឹងថ្លៃ៧៩៩ដុល្លារនៅអាម៉េរិក នៅពេលក្រុមហ៊ុនលក់បន្តAppleនៅវៀតណាមកំពុងលក់ចេញ១៩,៧លានដុង(៨៣៤,៧ដុល្លារ)។
ថាញ់ សឺន(Thanh Son)ម្ចាស់ហាងទូរស័ព្ទចល័តមួយនៅក្រុងហូជីមិញ បាននិយាយថា «iPhone 14មិនពេញនិយមទេ និងហាងជាច្រើនលក់វាចេញក្នុងតំលៃកៀកនឹងថ្លៃនាំចូលដើម្បីប្រមូលលុយមកវិញ»។
តែបណ្តាទីផ្សារដទៃទៀតនៅអាស៊ី ថ្លៃរបស់iPhone 14ខ្ពស់ជាង ដោយតំលៃរបស់វាចាប់ពីតំលៃ២២,៣លានដុង(៩៤២,៧ដុល្លារ)នៅសិង្ហបុរី ២០,៧លានដុង(៨៧៥ដុល្លារ)នៅហុងកុងនិង២៣លានដុង(៩៧២,៣ដុល្លារ)នៅថៃ។
នៅវៀតណាម ទូរស័ព្ទiPhoneថ្លៃជាងគេពីរម៉ូដែលគឺ14 Pro និង 14 Pro Max បែរជាងលក់ចេញថោកជាងនៅអាម៉េរិកដល់ទៅ១លានដុង(៤២,២៧ដុល្លារ)។
iPhone 14 Pro Max ធ្លាក់ថ្លៃមកនៅត្រឹម២៨លានដុង(១១៨៣,៦៨ដុល្លារ)តែក្នុងពេលមួយខែ ដោយសារតែថ្លៃរបស់វាត្រូវគេរំពឹងថានឹងធ្លាក់ចុះថេរ។
ង្វៀន មិញ ក្វេ(Nguyen Minh Khue) អ្នកចាត់ចែងការហាងលក់រាយViettel Storeបាននិយាយថា ថ្លៃiPhone 14 ទូទៅបានធ្លាក់ចុះ២លានដុងនៅពេលថ្មីៗដោយសារតែតំរូវការធ្លាក់ចុះនិងការផ្គត់ផ្គង់កើនឡើង។
ផលិតផលAppleដទៃទៀតក៏ធ្លាក់ចុះថោកជាងគេនៅវៀតណាម ដូចជាiPad 9លក់ចេញក្នុងតំលៃ៧,៥លានដុង(៣១៧ដុល្លារ)និងកុំព្យូទ័រMacBook Air M1លក់ចេញក្នុងតំលៃ១៩,៩លានដុង(៨៤១,២៦ដុល្លារ)៕
iPhone 14 Pro Max ធ្លាក់ថ្លៃអស់១០,៧%នៅវៀតណាមក្នុងពេលតែមួយខែ