​ដោយៈ​មុនិ​រ័ត្ន​/​ភ្នំពេញ​៖​តំណាងឱ្យ​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នឹង​ដឹកនាំ​គណៈប្រតិភូ​ចំនួន​៧​រូប ៣​រូប​ពី​គ​.​ស​.​ម​.​ក​. និង​គណៈប្រតិភូ អន្តរក្រសួង​ចំនួន​បួនរូប រួមមាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចូលរួម​ការពារ​របា​យ​ការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ (ICESCR ចាប់ពី ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ក្នុងសម័យ​ប្រជុំ​លើក​ទី​៧៣ នៃ​គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។​