ដោយៈសុផល : ភ្នំពេញ៖ ឆ្នាំ២០២២កន្លងទៅក្រសួងបានចុះបញ្ជីយានយន្ដចំនួន ៥២០.៦១៦គ្រឿង ក្នុងនោះម៉ូតូ ៤៣៧ ៤៩៥ គ្រឿង រថយន្ដគ្រប់ប្រភេទ ៨៣ ១២១គ្រឿង ចំនួននេះមានការកើនឡើង ២,៧៦% បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ៥០៦២២៦គ្រឿង។នេះបើយោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន

របាយការណ៍ដដែលបានឱ្យដឹងថា៖ចំពោះយានយន្តអគ្គិសនី គិតត្រឹមឆ្នាំ២០២២ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួ ៧៣១ គ្រឿង និងមានស្ថានីយបញ្ចូលថាមពលយានយន្តដើរដោយថាមពលអគ្គិសនីចំនួន ៩ទីតាំង ដែលមាននៅទីស្តីការក្រសួងសាធារណការចំនួន៤ នៅស្ថានីយប្រេងឥន្ធនៈកាល់តិចចំនួន១ នៅផ្សារទំនើប AEON MALL សែនសុខចំនួន១ នៅខេត្តសៀមរាប ចំនួន១ នៅខេត្តបាត់ដំបងចំនួន១ និងខេត្តព្រះសីហនុចំនួន១៕ សរន / N