ដោយ:សុខុម : ស្ទឹងត្រែង ៖ ករណីលិចទូកអ្នកភូមិកោះកីឃុំកោះស្នែងមួយគ្រឿងដឹកមនុស្ស៨នាក់ឆ្លងតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងហើយបានបាត់ខ្លួន៤នាក់គិតមកដល់ថ្ងៃ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣សពគ្រួសារ ជន រង គ្រោះ សមត្ថកិច្ច អាជ្ញាធរបានប្រទះ ឃើញ ជា បន្តបន្ទាប់ សរុប ចំនួន ៣ នាក់ហើយ នៅ សេសសល់ តែម្នាក់ ចុងក្រោយគេគឺជា ក្មេង ប្រុស អាយុ ៨ ឆ្នាំ។

សមត្ថកិច្ច បានឱ្យ ដឹង ថាសាកសព ដែល ត្រូវ កម្លាំង ចម្រុះ ជិះទូកប្រទះ ឃើញ គឺ បានរ សាត់អណ្តែត មក ដល់ ព្រំប្រទល់ កោះ ខន ឌឹ ន និង ភូភូមិខាំផា ន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ចម្ងាចម្ងាយពីកន្លែងកើតហេតុប្រមាណ២ គីគីឡូម៉ែត្រ។

សមត្ថកិច្ច បានអោយ ដឹង ទៀត ថា នេះ ជា ការ រុករក និង ប្រទះ ឃើញ ស ព ជន រង គ្រោះជា បន្ត បន្ទាប់ សរុប ចំនួន ៣ នាក់ ក្នុង ចំណោម ជន រង គ្រោះ ចំនួន ៤ នាក់ ដែល បាន លិច ទូក នៅ ក្នុង ទឹកទន្លេ ត្រង់កន្ទុយកោះហានឃុំកោះស្នែងស្រុកបុរីអូស្វាយសែនជ័យកាលពី ថ្ងៃ ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
នៅនៅរយៈពេល៣ថ្ងៃ ជាប់ គ្នា នេះ កម្លាំង សមត្ថកិច្ច អាជ្ញាធរ បាន រក ឃើញ ស ព ជន ររងគ្រោះដំបូង រក ឃើញ ឈ្មោះ សុត មី អាយុ ៥៨ ឆ្នាំ ជា ឪពុក ចម្ងាយប្រហែល ៤០០ម៉ែត្រពីកន្លែងកើតហេតុ។ថ្ងៃបន្ទាប់រកឃើញឈ្មោះ ម៉ី សុ គ្រី ភេទ ស្រី អាយុ ២៥ ឆ្នាំ ជា កូន ព្រមទាំង ឈ្មោះ លួ យ ហាត់ ភេទ ប្រុស អាយុ ៦ ឆ្នាំ ជា ចៅ ។ ដោយឡែក ឈ្មោះ លូ យ ច ន្ទ្រា ភេទ ប្រុស អាយុ ៨ ឆ្នាំ ជា ចៅ នៅ ពុំ ទាន់ រក ឃើញ នៅឡើយ ។
ក្រោយសមត្ថកិច្ចចម្រុះរកឃើញគ្រួសារសពដែលបាត់ខ្លួនចំនួនបីនាក់មកដល់ថ្ងៃ ទី ១៦ ខែកុម្ភៈ នេះ រដ្ឋបាល ខេត្តស្ទឹងត្រែង ដឹកនាំ ដោយ លោក ស្វាយ សំ អ៊ា ង អភិបាល បាលអបាលអភិបាលខេត្តបាន នាំ យក អំណោយ កាកបាទក្រហមកម្ពុជា ជា គ្រឿង ឧបភោគបរិភោគ និង ថវិការ ៦ លាន រៀល ជូន ដល់ គ្រួសារ ររងគ្រោះខាងលើ៕សរន / N