ដោយៈទេពកង្រី/កំពង់ឆ្នាំង: អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ឆ្នាំង លោក ឈុនសុកុម្ភៈ និងលោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធដែលស្ថិតនៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។
លោកឈុន សុកុម្ភ: និងលោកសូត្រ សង់ បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងពេលនេះ គឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី ១៦ខែកុម្ភ:ដល់ថ្ងៃទី២ ខែមីនាដោយបានរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ។ដូចនេះបងប្អូនត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជាប័ណ្ណសំគាល់ក្បាលដីចេញដោយក្រុមជំនាញ អត្តសញ្ញាណបណ្ណ សំបុត្រកំណើត និងសៀវភៅគ្រួសារ ដើម្បីធ្វើការពិនិត្យនូវរូបរាងដី ឈ្មោះ អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ប្រសិនបើមានការខុសឆ្គងអាចប្តឹងតវ៉ាកែតម្រូវក្នុងរយៈពេល១៥ថ្ងៃនេះ ជាមួយនឹងមន្ត្រីជំនាញប្រចាំការនៅទីនេះ ។
បើយោងតាមការបញ្ជាក់ពីប្រធានក្រុមទី៣ នៃមន្រ្តីជំនាញសូរិយោដីខេត្តបានឱ្យដឹងថាសម្រាប់តំបន់វិនិច្ឆ័យឃុំក្រាំងស្គារ មានប្រាំពីភូមិ ហើយភូមិក្រាំងស្គារគឺជាភូមិទី៤ដែលក្រុមការងារបានអនុវត្តតាមនីតិវិធីនៃដំណាក់កាលនីមួយៗរហូតដល់ការបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធហើយទទួលបានលទ្ធផលការកំណត់ព្រំ និងវិនិច្ឆ័យភូមិក្រាំងស្គារសរុបចំនួន៣១៤៣ក្បាលដីការប្រមូលទិន្នន័យសរុបចំនួន៣១៤៣ក្បាលដីក្នុងនោះ ភូមិក្រាំងស្គារមាន៖ ដីកសិកម្មចំនួន ២ ៦៨០ក្បាលដី ដីលំនៅឋាន៤៥៣ក្បាលដី,ដីទួលអ្នកតាចំនួន០៧ក្បាលដី ដីសាលាឆទានចំនួន ០១ក្បាលដី ដីសាលារៀនចំនួន ០១ក្បាលដីដីរួមភូមិចំនួន ០១ក្បាលដី ៕ srn / N