ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកថ្នល់បែក នៃនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ ប៉ោយប៉ែតខាងជើង បានឱ្យដឹងថាៈ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅលើផ្លូវជាតិលេខ៥៨ នាភូមិល្បើកស្វាយ ឃុំ-ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឡើងដោយខ្លួនឯង គឺម៉ូតូរ៉ឺម៉កដឹកទឹកសុទ្ធ បានក្រឡាប់ធ្លាក់ប្រឡាយ។
ប្រភពដដែលបានបន្តថាៈ ជនរងគ្រោះ ឈ្មោះ ធឿន ចាន់ថន ភេទប្រុស អាយុ ២០ ឆ្នាំ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបាន លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកថ្នល់បែក យករថយន្ត ផ្ទាល់ខ្លួនរបស់ខ្លួន ដឹកបញ្ជូនទៅសង្គ្រោះសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី) ៕ V / N