ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះ សហព័ន្ធ នឹងបញ្ចេញបញ្ជីឈ្មោះបឋម នៃក្រុមជម្រើសជាតិ អាយុក្រោម២២ឆ្នាំ ដែលជាក្រុមត្រូវលេង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

មិនដឹងថា តើកីឡាកររូបណាខ្លះ ដែលនឹងត្រូវកោះហៅ ឲ្យចូលក្នុងជម្រំហ្វឹកហាត់លើកនេះ។ ថ្ងៃទី២០ កុម្ភ: គឺជាថ្ងៃភ័យផង អរផង ព្រោះស៊ីហ្គេម នៅកម្ពូជា គឺជាឱកាសសំខាន់ណាស់សម្រាប់កីឡាករ លំដាប់កំពូលៗ ចង់បញ្ចេញស្នាដៃ។

ពេលនេះ មានតែលោក Keisuke Honda ទេដែលដឹង ព្រោះគាត់ ជាអ្នកជ្រើសរើស។ បញ្ជីឈ្មោះបឋម កំពុងតែស្ថិតក្នុងដៃលោក Keisuke Honda។ ក្រុមកម្ពុជា នឹងទៅបោះជម្រំហ្វឹកហាត់ នៅក្នុងប្រទេសថៃ៕/V/R