ឆ្នាំជូត

 

រាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដំណើរជីវិតមិនល្អមានឧបទ្រពមិនល្អយាយី ម្ល៉ោះហើយឱ្យប្រយ័ត្នការរអិល ធ្លាក់ដួល ឬអាចទទួលរងរបួសខ្លួនប្រាណគប្បីប្រយ័ត្នប្រយែង ។

-កិច្ចការងារ៖ចំពោះការប្រកបការងារឯកជនឬរាជការក្តី បើមានឯកសារអ្វីគប្បីត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អចោទឡើង។ទាំងស្រ្តីបុរសបើមានណាត់ជួបនរណាម្នាក់គប្បីទៅមុនពេលវេលាទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេ និង មានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕

 

ឆ្នាំឆ្លូវ

 

រាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះឃើញថាដំណើរជីវិតងាយជួបបញ្ហាប្រទាំងប្រទើស និង ពិសេសងាយត្រូវគេប្រមាថថែមទៀត។សម្រាប់សុខភាពរបស់លោកអ្នកពុំសូវល្អប្រសើរទេ ចូរប្រយ័ត្នការធ្លាក់ខ្លួនឈឺដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារត្រូវធ្វើរបស់តូចតាចឬកិច្ចការងារមិនធំដុំទើបប្រសើរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទូលផលសម្រេចល្អ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីងាយមានជម្លោះវិវាទ និង ពាក់មុខយក្សដាក់គ្នាក៏ច្រើន៕

 

ឆ្នាំខាល

 

រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។

-កិច្ចការងារ៖ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់ៗឬទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕

 

ឆ្នាំថោះ

 

រាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកបើមានបញ្ហាអ្វីក៏ដោយតោងតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អមិនត្រូវឆេវឆាវគ្មានហេតុផល ប្រយ័ត្នខ្លួនឯងត្រូវសោះទីបំផុតក្លាយជាអ្នកមានកំហុសទៅវិញ។

-កិច្ចការងារ៖ការបំពេញការងារនៅពេលនេះ លោកអ្នក គប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕

 

ឆ្នាំរោង

 

រាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្ត អ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

 

ឆ្នាំម្សាញ់

 

រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅមានភាពស្រស់ស្រាយ និងភាពសុខដុមគួរសម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្ស ស្វាគមន៍រាក់ទាក់។

-កិច្ចការងារ៖ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។

-ការធ្វើជំនួញ៖ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕

 

 

ឆ្នាំមមី

 

រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និងរាល់ការប៉ង ឬ ចង់ធ្វើអ្វីមួយគឺតែងទទួលនូវក្តីសម្រេចគ្រាន់ជាទីគាប់ចិត្ត។

-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកអាចប្រកបការងារ តូចធំឬរឿងសំខាន់អ្វីមួយពីព្រោះថាផ្លែផ្កាល្អៗនោះឃើញថានឹងឆ្លើយតបច្រើននៅពេលក្រោយផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារហើយ ព្រោះច្រើនតែសម្រេចដូចគាប់បំណង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និងស្រស់ស្រាយប្រៀបបានទៅនឹងទឹកឃ្មុំ៕

 

ឆ្នាំមមែ

 

រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅ ឃើញថាដំណើរជីវិតភ្លឺថ្លា ហើយបើមានក្រុមមនុស្សប៉ងអាក្រក់ក៏មិនអាចធ្វើអ្វីបានដែរ ផ្ទុយទៅវិញមានតែចាញ់ប្រៀបអ្នកថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារវិញបើមានការពុះពារ តែងសម្រេចដល់ចប់ចុង ចប់ដើម ហើយ ក៏តែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្តដែរ។

-ការធ្វើជំនួញ៖អ្នកប្រកប របរជួញដូរមិនថាទីជិតឆ្ងាយតែងផ្តល់ ផលកម្រៃ គ្រាន់ចិញ្ចឹមគ្រួសារជានិច្ច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬសូម្បីតែប្តីប្រពន្ធ ក្តីបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាឬដោះស្រាយជាមួយគ្នាហើយ៕

 

ឆ្នាំវក

 

រាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះ លោកអ្នក ងាយជួបបញ្ហាមិនល្អមួយចំនួនចូល យាយី ចំពោះមុខផង ហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេ ពិតជាជួបផលលំបាកជាក់ជាពុំខាន។

-កិច្ចការងារ៖ ការប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹងឆ្នាំងបាយមិនឱ្យស្ងួតអញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណង៕

 

ឆ្នាំរកា

 

 

រាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដួងរាសីដាំក្បាលចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។

-កិច្ចការងារ៖ការបំពេញការងារដូច្នេះដែរ ត្រូវយកចិត្តទុកដាក់ ហើយបើសិនធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាស និងត្រូវរបូតចេញពីដៃជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះកើតជាជម្លោះវិវាទណាមួយឡើង៕

 

ឆ្នាំច

 

រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរ ហើយបើចង់ដោះស្រាយបញ្ហាអ្វីមួយតែងទទួលក្តីសម្រេចដូចបំណង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តអ្វីមួយតែងទទួលផលប្រយោជន៍មកវិញនៅពេលក្រោយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ សម្រាប់ស្រ្តីភេទរយៈពេលនេះ មានមន្តស្នេហ៍ព្រោះត្រូវបានបុរសចោមរោមស្រឡាញ់គ្រប់ៗគ្នា៕

 

ឆ្នាំកុរ

 

រាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំជ្រូកដោយសារឥទ្ធិពលដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយនាំឱ្យដំណើរជីវិតភ្លឺថ្លា ហើយបញ្ហាអាក្រក់ៗក៏រលាយសាបសូន្យតាមកាលវេលាផងដែរ ។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាមួយចំនួនយាយី តែបើលោកអ្នកចេះដោះស្រាយនោះបញ្ហាអាក្រក់សោះនឹងប្រែជាល្អរកស្មានមិនដល់ទៀតផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬ ចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។

បញ្ហាស្នេហា៖បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើន ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គល ហើយកើតតែរឿងមួម៉ៅក្តៅក្រហាយចូលជំនួសវិញ៕