ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែកុម្ភៈថា៖ គិតចាប់ពីថ្ងៃទី០៦-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេស បាទទួលបានភ្ញៀវ ទេសចរសរុបចំនួន ២៩៩.២៦៤ នាក់ ក្នុងនោះភ្ញៀវជាតិ មាន ២៤៩.២៥២ នាក់ និងភ្ញៀវបរទេស មាន ៥០.០១២ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៧០.៦៩៨ នាក់, រាជធានីភ្នំពេញ ៣៨.៦៩៤ នាក់, ខេត្តសៀមរាប ៣៧.៦៤៩ នាក់, ខេត្តកំពង់ចាម ២២.២៧០ នាក់, ខេត្តកំពត ២១.២៤៤ នាក់, ខេត្តបាត់ដំបង ២០.៥៤៦ នាក់ និងខេត្តស្វាយរៀង ១៨.៤៦៦ នាក់ ។
ប្រភពក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា៖ សម្រាប់ចរន្តភ្ញៀវទេសចរ ក្នុងស្រុក ស្ថិតក្នុងរង្វង់ប្រមាណ ៣០ ម៉ឺននាក់ សម្រាប់សប្តាហ៍ធម្មតា (លើកលែងតែសប្តាហ៍ ដែលមានថ្ងៃឈប់សម្រាកបុណ្យទាន) ដែលជាសញ្ញាល្អមួយ នៃលំហូរភ្ញៀវទេសចរ សម្រាប់ដើមឆ្នាំ២០២៣ នេះ។ ការហូរចូលជាបន្តបន្ទាប់ នៃចរន្តភ្ញៀវទេសចរអន្តរជាតិ ក៏នឹងរួមចំណែករុញដោលកំណើន នៃការដើរកម្សាន្តផ្ទៃក្នុង របស់ភ្ញៀវទេសចរ ផងដែរ៕ V / N