ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់ អូចា មានកាលបរិច្ឆេទក្នុងចិត្តហើយសំរាប់ការរំលាយសភា គឺនៅពេលណាមួយនៅមុនអាណត្តិរបស់រដ្ឋាភិបាលចប់នៅចុងខែក្រោយ។
លោកមិនព្រមបញ្ចេញកាលបរិច្ឆេទច្បាស់លាស់ទេក្នុងពេលនិយាយទៅកាន់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ តែថាសភានឹងត្រូវរំលាយមុនកាលកំណត់។យោងតាមកាលកំណត់ក្នុងរដ្ឋធម្មនុញ្ញ ការបោះឆ្នោតមួយត្រូវធ្វើយ៉ាងយូរបំផុតត្រឹមខែឧសភា។
ការបោះឆ្នោតនេះនឹងជាវេទិកាប្រកួតយកតំណែងនាយករដ្ឋមន្ត្រីរវាងក្រុមស្មោះនឹងអតីតមេទ័ព និងក្រុមស្មោះនឹងគ្រួសារអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត ដែលតែងឈ្នះបានសម្លេងនាំមុខគ្រប់ការបោះឆ្នោត។
ប្រាយុទ្ធ អាយុ៦៨ឆ្នាំ ទទួលបានការគាំទ្រមិនច្រើនទេក្នុងការស្ទង់មតិជាបន្តបន្ទាប់ តែកូនស្រីរបស់ថាក់ស៊ីន នាងភែតងតាន ស៊ីណាវ៉ាត ទទួលបានសម្លេងគាំទ្រដាច់គេ។លោកក៏ឈរឈ្មោះប្រជែងជាមួយសហការីយូរអង្វែងគឺឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន ដែលចេញមកពីកងយោធាគាំទ្ររាជានិយមដូចគ្នា។
ការរំលាយសភាឆាប់អាចអំណោយផលចំពោះលោកប្រាយុទ្ធ ដែលកាលពីខែមុនបានចែកផ្លូវពីលោកប្រាវីត និងចូលរួមជាមួយគ្នាបក្សទើបបង្កើតថ្មីមួយ។ក្នុងការស្ទង់មតិមួយកាលពីខែមុនគណបក្សរបស់លោកទទួលបានការគាំទ្រ៤,៨ភាគរយ នៅពេលបក្សភឿថៃរបស់ក្រុមលោកថាក់ស៊ីនទទួលបានការគាំទ្រ២៣,៤ភាគរយ៕
ប្រាយុទ្ធ បានចូលកាន់អំណាចក្រោយរដ្ឋប្រហារឆ្នាំ២០១៤និងធ្វើជានាយករដ្ឋមន្ត្រីនៃររបបយោធាបណ្តោះអាសន្ន ហើយបន្តកាន់តំណែងនេះដដែលក្រោយការបោះឆ្នោតឆ្នាំ២០១៩