ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាធិបតីភាព ក្នុងការប្រារព្ធពិធីដង្ហែដុំ និមិត្តសីមា ប្រទក្សិណជុំវិញព្រះវិហារ ចំនួនបីជុំ រួចក៏បានវេរដុំនិមិត្ត សីមា និងរោងឧបោសថ ព្រះវិហារថ្មី ប្រគេនដល់ព្រះសង្ឃ និងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្ត ទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ព្រះភិក្ខុសុវណ្ណបញ្ញា យឺន សុវណ្ណារ ហៅយ៉ារី ដែលជាព្រះគ្រូចៅអធិការវត្តទួលពង្រ បានមានសង្ឃដីកាថាៈ “ទាំងអស់គ្នា ជាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទគ្រប់ មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានមូលមតិគ្នា ជាឯកច្ឆន្ទរៀបចំពិធីបុណ្យបញ្ចុះ ខណ្ឌសីមាឆ្លង នូវសមិទ្ធផលនានា ដែលបានប្រគេន និងជម្រាបជូន សូមអនុមោទនា ទទួលយកនូវអានិសង្ស ដែលកើតចេញពីបុណ្យ ដែលជាបុណ្យមួយដ៏កម្រ ក្នុងព្រះពុទ្ធ សាសនា សម្រាប់ព្រះសង្ឃ ធ្វើនៅសង្ឃកម្មផ្សេងៗ មានកឋិនកម្មជាដើម ដែលមានផល្លា និសង្សច្រើន “។

ចៅអធិការវត្ត បានមានសង្ឃដីកាបន្តថាៈ ការប្រារព្ធធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តទួលពង្រនេះ មានរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៃកម្មវិធីបុណ្យ បានរៀបចំទៅតាមបែបគន្លង នៃព្រះពុទ្ធសាសនា៕ V / N