ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចទុកពេលឱ្យអតីតបុគ្គលិ កvodដែលបាត់បង់ការងារហើយមានបំ ណងចង់ចូលធ្វើការក្នុងក្របខណ្ឌរដ្ឋអាចដាក់ពាក្យត្រឹមម៉ោង១៧:00 ថ្ងៃទី២៨ កុម្ភៈ ២០២៣ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានៅក្នុងសារនាយប់ថ្ងៃទី១៧ខែកុម្ភៈ នេះថាៈ “កាលពីថ្ងៃ១៤កុម្ភៈ២០២៣ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គ លិកវិទ្យុវីអូឌីដែលបានបាត់បងការងារ ធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ២០២៣ នេះមានបុគ្គលិក៨រូបបានមកដាក់ពាក្យ សុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះខ្ញុំសូមកំណត់រយៈពេល ឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧ៈ០០ នា ទីថ្ងៃ២៨កុម្ភៈ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា”ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃ
រស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំ ពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត ។ ខ្ញុំសូមជូនពរឲ្យ អ្នកទាំងអស់នោះរកការងារបានធ្វើដើ ម្បីចិញ្ចឹមជិវិត។ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិន ទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិត ជាមានការអរគុណ។ ពួកអាក្រក់មិន បាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំ នឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕