រយៈពេល ៦​ខែ​ឆ្នាំនេះ កម្ពុជានាំចេញអង្ករ​​បាន​ជាង ២៧ ម៉ឺន​តោន​

1864
ចែករម្លែក
  • 20
    Shares

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញ​ៈ​របាយការណ៍ អំពី​ស្ថានភាព​នៃ​ការនាំ​ច​ញ​អង្ករ​កម្ពុជា​របស់​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា រយៈពេល ៦​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ក្នុង​ឆ្នាំ​២០១៨ ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ២៧១.៥៣៧ តោន​។ ចំនួន​នេះ បាន​ថយចុះ ៥,៩ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​អង្ករ ក្នុង​រយៈពេល ៦ ខែ​ក្នុង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ២៨៨.៥៦២ តោន​។​

អង្ករកម្ពុជា(រូបថតឯកសារ៌

​របាយការណ៍ ស្តីពី​បរិមាណ​អង្ករ​កម្ពុជា ដែល​បាន​នាំចេញ​ប្រចាំខែ ក្នុង​ឆ្នាំ​២០១៨ របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ បង្ហាញថា នៅ​ខែមករា ឆ្នាំ​២០១៨ ការនាំចេញ​អង្ករ​កម្ពុជា មាន​ចំនួន ៦២.៦២៣ តោន​។ ខែកុម្ភៈ មាន​ចំនួន ៤៧.៨០៩ តោន​។ ខែមីនា ឆ្នាំ​២០១៨ មាន​ចំនួន ៥០.៦៨៣ តោន​។ ខែមេសា ឆ្នាំ​២០១៨ មាន​ចំនួន ៣៦.២៣៩ តោន​។ ខែឧសភា ឆ្នាំ​២០១៨ មាន​ចំនួន ៤២.៨៦៥ តោន និង​ខែមិថុនា ឆ្នាំ​២០១៨ មាន​ចំនួន ៣១.៣១៨ តោន​។​

​របាយការណ៍​ដដែល ក៏បាន​បង្ហាញ​ពី​ប្រភេទ​អង្ករ ដែល​កម្ពុជា​នាំចេញ ក្នុង​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​ប្រភេទ​អង្ករ​ក្រ​អូ​ប​ច្រើនជាងគេ ដែលមាន​ចំនួន ១៩៩.៦៥៨ តោន និង​អង្ក​រស​គ្រាប់​វែង ៥៤.៦៣៧ តោន​។ ក្នុងនោះ អង្ករ​កម្ពុជា ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​គោល​ដៅ​ច្រើនជាងគេ នៅ​សហភាព​អឺរ៉ុប ( ២៦ ប្រទេស ) ចំនួន ១៣៧.៣៥៣ តោន និង​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន ( ម៉ាឡេស៊ី ប្រ៊ុយណេ សឹង្ហ​បុរី និង​វៀតណាម ) មាន​ចំនួន ២៩.៣៧៥ តោន ព្រមទាំង​គោលដៅ​នៅ​ទីផ្សារ​ប្រទេស​ផ្សេងទៀត ចំនួន ២៦ ប្រទេស មាន​ចំនួន ១០៤.៨០៩ តោន​។ រីឯ​ក្រុមហ៊ុន ដែល​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ក្រៅប្រទេស មាន​ចំនួន ៦៨ ក្រុមហ៊ុន​។​

​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក៏​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាសថា នៅ​ឆ្នាំ​២០១៣ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស ចំនួន ៣៧៨.៨៥៦ តោន​។ ឆ្នាំ​២០១៤ ចំនួន ៣៨៧.០៦១ តោន​។ ឆ្នាំ​២០១៥ ចំនួន ៥៣៨.៣៩៦ តោន​។ ឆ្នាំ​២០១៦ ចំនួន ៥៤២.១៤៤ តោន​។ ឆ្នាំ​២០១៧ មាន​ចំនួន ៦៣៥.៦៧៩ តោន​៕សរន

អង្ករកម្ពុជា(រូបឯកសារ)


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ