ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញៈ ដោយមាន​ការផ្ទៀងផ្ទាត់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២(Camsoc) បានកំណត់​ចំពោះ​ការប្រកួត​កីឡាបាល់ទាត់​បុស គឺកំណត់​កូតា​បាល់ទាត់​បុរស​អាយុ​ក្រោម​២២​ឆ្នាំ​។ គ្រប់​ក្រុម​ដែល​ចូលរួម​ទាំងអស់​ត្រូវមាន​កីឡាករ​អាយុ​ត្រឹម​២២​ឆ្នាំ​ឬ ក្រោម​២២​ឆ្នាំ (​កើត​ចំ ឬ​ក្រោយ​ថ្ងៃទី​១ មករា ២០២១) ទើប​អាចមាន​សិទ្ធ​ចូលរួម​ប្រកួត​។​ជាមួយគ្នានេះ​គោលការណ៍​អនុញ្ញាត​ឲ្យ​កីឡាករ​អាយុ​លើស​២២​ឆ្នាំ ចូល​លេង​គឺ​មិនមាន​ឡើយ​។

បទ​ប្បញ្ញត្តិ​ដំបូង​នៃ​អាយុ​ក្រោម​២២​ឆ្នាំ​សម្រាប់​ប្រភេទ​បាល់ទាត់​បុរស​ត្រូវបាន​អនុវត្តន៍​ដំបូង​នា​ស៊ី​ហ្គេម​ឆ្នាំ​២០២១​។ តែ​នៅ​ឆ្នាំ​២០១៧​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ឯកភាពគ្នា​លើ​ការសម្រេចចិត្ត​សម្រួល​មក​នៅត្រឹម​អាយុ​ក្រោម​២២​ឆ្នាំ​។ នា​ឆ្នាំ​២០១៩ ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​ត្រូវបាន​កំណត់​អាយុ​២២+២​ដែល​មានន័យថា​ក្នុង​ក្រុម​នីមួយៗ​អាច​បន្ថែម​កីឡាករ​លើស​អាយុ​២២​ឆ្នាំ​ចំនួន​២​រូប​ចូល​លេង​បាន​។ ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​ត្រូវបាន​អនុម័ត​បាល់ទាត់​បុរស​ឝឺ U-23+3 គឺអាច​បន្ថែម​កីឡា​លើស​អាយុ​បាន​ចំនួន​៣​រូប​។​ការបង្កើន​ចំនួន​៣​នាក់​ជំនួស​២​នាក់​គឺ​ស្របតាម​ការអនុវត្តន៍​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ដល់​១៧ ឧសភា ២០២៣​នោះ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ចំនួន​៣៧​ប្រភេទ​កីឡា (​កីឡា​សម្ដែង​មួយ​ប្រភេទ​) សម្រាប់​បាល់ទាត់​ដែល​នឹង​ប្រកួត​មុន​ពិធី​បើក​ស៊ី​ហ្គេម​នោះ​គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៩ មេសា​៕/R​